Connect with us

ព័ត៌មានអន្ដរជាតិ

EU បន្ថែមទណ្ឌកម្មថ្មីលើ រុស្ស៊ី មុនខួប ២ ឆ្នាំសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

បណ្តាប្រទេសសហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធបានយល់ព្រមលើដាក់កញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ដោយដាក់គោលដៅទៅលើបុគ្គល និងអាជីវកម្មដែលសង្ស័យថា បានជួយទីក្រុងមូស្គូក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន រួមទាំងក្រុមហ៊ុនចិនផងដែរ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី២២ ​ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ទណ្ឌកម្មថ្មីនេះ ស្របពេលនឹងខួប ២ ឆ្នាំនៃសង្គ្រាមលុកលុយពេញទីរបស់ប្រទេសរុស្ស៊ី ដែលបានចាប់ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមរណភាពរបស់មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងអ្នកការទូតជាច្រើនរូបមកពីប្រទេសជាសមាជិកទាំងអស់បានយល់ព្រមដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនរុស្ស៊ីប្រហែល ២០០ ខណៈក្រុមហ៊ុនចិនជាច្រើនដែលត្រូវបានគេជឿថា ផ្តល់ជំនួយដល់ប្រទេសរុស្ស៊ីក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ ប៉ុន្តែព័ត៌មានលម្អិតអំពីអង្គភាពដែលជាមុខព្រួញដាក់ទណ្ឌកម្មនេះ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ។

ទន្តឹមនោះ ទណ្ឌកម្មថ្មីនេះនឹងពង្រឹងបន្ថែមទៀតនូវការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងអង្គភាពដែលជាប់ពាក់ព័ន្ធទៅនឹងអគារឧស្សាហកម្មយោធារុស្ស៊ី ហើយក៏មានការហាមឃាត់បន្ថែមលើការនាំចេញសមាសធាតុបច្ចេកទេសខ្ពស់ទៅកាន់រុស្ស៊ីសម្រាប់ការផលិតយន្តហោះគ្មានមនុស្សបើកផងដែរ ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនលើកមកលើរុស្ស៊ី ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរបស់គាត់ចូលទៅលុកលុយក្នុងប្រទេសអ៊ុយក្រែន ។ វិធានការនេះបានកំណត់គោលដៅលើវិស័យថាមពល ធនាគារ អាជីវកម្ម និងទីផ្សារ ដែលបានធ្វើឲ្យមន្ត្រីរុស្ស៊ីទទួលរងនូវការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរជាដើម ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៩ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៦ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម