ព័ត៌មានជាតិ
មន្ត្រីជំនាញ ណែនាំពលរដ្ឋ កុំព្រួយបារម្ភ មូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺដូច មូសខ្លា និងមូសដែកគោល នោះទេ
មន្ត្រីជំនាញសុខភាព បានណែនាំប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភចំពោះមូសអង្កាម ព្រោះវាមិនមែនជាភ្នាក់ងារចម្លងជំងឺសកម្មដូចមូសខ្លា និងមូសដែកគោល នោះទេ ពោលពេលវាខាំគ្រាន់តែរំខានដល់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ថា មូលអង្កាមច្រើនរស់នៅតាមទឹកលូ និងទឹកសម្អុយនានា ហើយយើងអាចសម្គាល់មូសប្រភេទនេះបានតាមរយៈពណ៌សម្បុររបស់វា ក្រមៅ ហើយមិនមានក្រឡាបង្កង់ឆ្នូតសខ្មៅដូចជាមូសខ្លានោះទេ។ មូសប្រភេទនេះ បើវាខាំ គ្រាន់តែធ្វើឱ្យយើងរមាស់ រំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ពិសេសរំខានដំណេក មិនបង្កការឆ្លងជំងឺផ្សេងៗ ដូចមូសខ្លា ធ្វើឱ្យកើតជំងឺគ្រុនឈាម និងមូសដែកគោលធ្វើឱ្យកើតជំងឺគ្រុនចាញ់នោះទេ។

លោកវេជ្ជបណ្ឌិត បានពន្យល់ថា មូលហេតុដែលនាំឱ្យកើតមានមូសអង្កាមនេះ អាចពាក់ព័ន្ធទៅនឹងកត្តាបោះចោលសំរាមក្នុងលូទឹកស្អុយ ធ្វើឱ្យកកស្ទះ មិនអាចឱ្យទឹកហូរចេញបាន ឬ ទឹកដក់ក្នុងវត្ថុផ្សេងៗ បង្កើតជាដង្កូវទឹក វិវឌ្ឍន៍ទៅរកកំណើតមូសនេះ។ មិនអនាម័យផ្ទះសម្បែង ដោយទុកសម្បកកង់ សម្បកដូងចោល។ មិនបានកាយសំរាមនៅក្នុងប្រព័ន្ធបង្ហូរទឹក ឬ កាយដីលុបថ្លុកដែលអាចដក់ទឹកបាន។ ទាំងអស់នេះសុទ្ធតែជាជម្រកបង្កកំណើតឱ្យមូសយ៉ាងងាយស្រួល។

លោកវេជ្ជបណ្ឌិត បានបន្តថា ដើម្បីទប់ស្កាត់កុំឱ្យកើតមូសអង្កាមទាំងនេះ ដោយរៀបចំផ្ទះសម្បែងឱ្យបានស្អាត មិនត្រូវយកសំរាមទៅចាក់ចោលនៅតាមប្រឡាយទឹក ឬ លូ នោះទេ សំអាតនៅតាមប្រឡាយ ឬ លូ ធ្វើយ៉ាងណាឱ្យទឹកហូរមានចរន្តផ្លាស់ប្ដូរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា មូសអង្កាម ច្រើនតែកើតមាននៅរដូវប្រាំង ហើយរដូវធ្លាក់ខ្យល់មិនសូវជាមាននោះទេ។ បើផុតពីរដូវធ្លាក់ខ្យល់ មូសអង្កាម អាចកើតមានកាន់តែច្រើនឡើង មិនមែនតែក្នុងរាជធានីភ្នំពេញទេ ដែលសម្បូរមូសអង្កាម ទោះជានៅតាមបណ្តាខេត្តនានា ក៏មានច្រើនណាស់ដែរ ហើយពេលដល់រដូវភ្លៀងធ្លាក់ទឹកលូលែងស្អុយមានចរន្តទឹកហូរក្នុងលូ មូសអង្កាម ក៏លែងសូវមានទៀតដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន