ព័ត៌មានជាតិ
អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣។

ការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយនេះ គឺដើម្បីធានាឱ្យការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ ប្រព្រឹត្តទៅប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងការប្រឡងប្រជែង។ ការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ បានរៀបចំដោយបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានរយៈពេលមួយថ្ងៃពេញ នៅមណ្ឌលប្រឡង បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បេក្ខជនចំនួន ៣៩៣រូប (ស្រីចំនួន ១០៩រូប) ត្រូវបានប្រកាសទទួលស្គាល់សិទ្ធិប្រឡង ដោយជ្រើសរើសបេក្ខជនជ័យលាភីក្នុងដំណាក់កាលសំណេរចំនួន ៧៥រូប ដើម្បីចូលរួមប្រឡងវិញ្ញាសាសួរផ្ទាល់មាត់។ ដំណាក់កាលសំណេរប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤នេះ លើមុខវិជ្ជានីតិរដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី នីតីព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ។ ចំណែក វិញ្ញាសាសួរផ្ទាល់មាត់ ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌ នឹងជូនដំណឹងនៅពេលក្រោយ ដោយបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា។

គិតចាប់តាំងពីឆ្នាំ២០២២ មក នេះជាលើកទី២ហើយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា។ សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍ដំណាក់កាលប្រឡង ដំណាក់កាលកំណែ ស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ រហូតប្រកាសលទ្ធផលស្ថាពរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


