ព័ត៌មានអន្ដរជាតិ
តុលាការ ICJ ចេញបញ្ជាឲ្យ អ៊ីស្រាអែល ចាត់វិធានការបន្ទាន់ដោះស្រាយគ្រោះទុរ្ភិក្សនៅ ហ្គាហ្សា
ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញបញ្ជាជាឯកច្ឆ័ន្ទឲ្យអ៊ីស្រាអែលកុំបង្អង់យូរត្រូវតែចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពដើម្បីធានាការផ្គត់ផ្គង់ស្បៀងអាហារឲ្យមកដល់ដៃប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៩ ខែមីនា ។

ចៅក្រម ICJ បាននិយាយនៅក្នុងដីកាមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាប្រឈមមុខនឹងស្ថានភាពរស់នៅកាន់តែអាក្រក់ ដោយសារតែគ្រោះទុរ្ភិក្ស និងការអត់ឃ្លានកំពុងតែរីករាលដាល ។ បើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលលើកិច្ចការមនុស្សធម៌បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣១ នាក់ រួមទាំងកុមារ ២៧ នាក់បានស្លាប់បាត់បង់ជីវិត ព្រោះតែកង្វះអាហារូបត្ថម្ភ និងកង្វះជាតិទឹក ។

នៅក្នុងដីកាបង្គាប់នោះទៀតសោត តុលាការបានប្រាប់អ៊ីស្រាអែលឲ្យចាត់វិធានការចាំបាច់ និងមានប្រសិទ្ធភាពទាំងអស់ ដើម្បីធានាថា គ្មានការពន្យាពេលទៀតនោះទេ ក្នុងកិច្ចសហប្រតិបត្តិការពេញលេញជាមួយអង្គការសហប្រជាជាតិ ក្នុងការផ្ដល់ជំនួយមនុស្សធម៌ រួមទាំងអាហារ ទឹក ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តជាដើម ។ ទោះយ៉ាងណា ភាគីខាងអ៊ីស្រាអែលមិនទាន់មានការអត្ថាធិប្បាយភ្លាមៗលើការបទបញ្ជានេះនៅឡើយទេ ។
គួរបញ្ជាក់ថា កាលពីខែមករា ICJ ដែលត្រូវបានគេស្គាល់ជាតុលាការពិភពលោកបានបញ្ជាឲ្យអ៊ីស្រាអែលបដិសេធរាល់សកម្មភាពដែលពាក់ព័ន្ធនឹងអនុសញ្ញាប្រល័យពូជសាសន៍ ហើយត្រូវធានាថា កងទ័ពរបស់អ៊ីស្រាអែលមិនប្រព្រឹត្តអំពើសាហារយង់ឃ្នងប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សានោះឡើយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២០ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


