ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ស្វះស្វែងជួយពលរដ្ឋខ្លួនដែលត្រូវបង្ខំឲ្យធ្វើការឆបោកតាមអនឡាញនៅ កម្ពុជា
រដ្ឋាភិបាលឥណ្ឌាកំពុងស្វះស្វែងបន្តជួយពលរដ្ឋរបស់ខ្លួនដែលត្រូវបានគេបង្ខំឲ្យធ្វើការឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន MGR Online កាលពីចុងខែមីនាកន្លងទៅ ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា កំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា ហើយបានជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ប្រជាជនឥណ្ឌាប្រមាណ ២៥០នាក់ រួមទាំង ៧៥ នាក់ទៀតក្នុងរយៈពេល ៣ ខែកន្លងទៅនេះ ។

ទន្ទឹមនោះ សារព័ត៌មានឥណ្ឌាក៏បានរាយការណ៍ដែរថា ជនជាតិឥណ្ឌាជាង ៥,០០០ នាក់បានជាប់គាំងនៅក្នុងប្រទេសកម្ពុជា និងត្រូវបានគេបង្ខំឲ្យធ្វើការឆបោកតាមអ៊ីនធឺណិតចំពោះប្រជាជនឥណ្ឌានៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាក៏បាននិយាយផងដែរថា រដ្ឋាភិបាលឥណ្ឌាកំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជាដើម្បីបង្ក្រាបអ្នកដែលទទួលខុសត្រូវចំពោះផែនការឆបោកទាំងនេះ ហើយទាំងរដ្ឋាភិបាល និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ក៏បានចេញសេចក្តីណែនាំមួយចំនួនជូនដំណឹងឲ្យពលរដ្ឋបានជ្រាបអំពីក្រុមឆបោកទាំងនោះផងដែរ ៕
ដោយ ៖ គង់ សំអាន
ចុចអាន ៖ កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


