កីឡា
មកស្គាល់ម្ចាស់ស្បែកជើងមាសទាំង១៦លើកក្នុងពានសម្តេចតេជោ
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំបំផុតលំដាប់ទី២នៅកម្ពុជាមានរយៈ១៧រដូវកាលហើយគិតទាំងរដូវកាល២០២៣-២៤ គិតចាប់តាំងពីបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០៧។

សម្រាប់រយៈពេល១៦លើកកន្លងទៅមានក្លិបបាល់ទាត់៨ផ្សេងគ្នាដែលបានឈ្នះជើងឯកគឺ ព្រះខ័នរាជស្វាយរៀង៤ដង ក្រសួងការពារជាតិ៣ដង វិសាខា៣ដង ភ្នំពេញក្រោន២ដង ខណៈ ណាហ្គាវើលដ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បឹងកេត និងខេមាកីឡាបានឈ្នះ១ដងម្នាក់ដូចគ្នា។

ក្នុងរយៈពេល១៦លើកកន្លងទៅនេះ មានកីឡាករ១៣នាក់ដែលបានឈ្នះស្បែកជើងមាសក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេប្រចាំព្រឹត្តិការណ៍នីមួយៗ។ នៅរដូវកាលដំបូងក្នុងឆ្នាំ២០០៧ លោក ហុក សុជីវន្ត ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ប៉ុន្តែនៅពេលនោះមិនដឹងច្បាស់ពីចំនួនគ្រាប់បាល់ទេនៅពេលលោកលេងឲ្យភ្នំពេញក្រោន។

ឃួន ឡាប៊ូរ៉ាវី កំពុងកាន់កំណត់ត្រាជាកីឡាករឈ្នះស្បែកជើងមាសច្រើនជាងគេបំផុត (៣លើក) ក្នុងពានរង្វាន់សម្តេចតេជោគឺឆ្នាំ២០១១ ២០១២ នៅព្រះខ័នរាជស្វាយរៀង និង២០១៤ នៅបឹងកេត។ គួច សុកុម្ភៈ ធ្លាប់ឈ្នះបាន២លើក ហើយកីឡាករផ្សេងទៀតស៊ុតតែឈ្នះ១ដងម្នាក់ដូចគ្នា។

សួង វីរៈ ជាកីឡាករដែលកាន់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេបំផុតនៅពេលលោករកបាន២៥គ្រាប់ឲ្យអង្គរថាយហ្គឺរក្នុងឆ្នាំ២០១៦។ យ៉ាងណា គិតចាប់តាំងពីពានរង្វាន់សម្តេចតេជោត្រូវបានចែកជាពីរដំណាក់កាលគឺថ្នាក់ខេត្ត និងថ្នាក់ជាតិមក ម្ចាស់ស្បែងជើងមាសក៏ត្រូវបានកំណត់ជាពីរដំណាក់កាលដែរ ដូច្នេះគ្រាប់បាល់ក៏រកមិនសូវបានច្រើនដូចមុនដែរ។

សម្រាប់រដូវកាល២០២៣-២៤ នឹងរកឃើញម្ចាស់ជើងឯកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ខណៈម្ចាស់ស្បែកជើងមាសក៏មិនទាន់ដឹងឡើយ។

ម្ចាស់ស្បែកជើងមាសទាំង១៦រដូវកាល
- ២០០៧៖ ហុក សុជីវ័ន្ត លេងឲ្យ ភ្នំពេញក្រោន
- ២០០៨៖ សុខ ចន្ទរស្មី រកបាន១២គ្រាប់ ឲ្យក្លិប Spart FC
- ២០០៩៖ គួច សុកុម្ភៈ រកបាន២១គ្រាប់ ឲ្យខេមរាកីឡា
- ២០១០៖ គួច សុកុម្ភៈ (ខមរាកីឡា) និង ស្រី វាសនា (ភ្នំពេញក្រោន) រកបាន២០ គ្រាប់ដូចគ្នា
- ២០១១៖ ឃួន ឡាប៊ូរ៉ាវី រកបាន២២គ្រាប់ ឲ្យព្រះខ័នរាជស្វាយរៀង
- ២០១២៖ ឃួន ឡាប៊ូរ៉ាវី រកបាន២២គ្រាប់ ឲ្យព្រះខ័នរាជស្វាយរៀង
- ២០១៣៖ ចាន់ វឌ្ឍនាកា រកបាន១១គ្រាប់ ឲ្យបឹងកេត
- ២០១៤៖ ឃួន ឡាប៊ូរ៉ាវី រកបាន១២គ្រាប់ ឲ្យបឹងកេត
- ២០១៥៖ ប្រាក់ មុន្នីឧត្តម រកបាន២៤គ្រាប់ ឲ្យព្រះខ័នរាជស្វាយរៀង
- ២០១៦៖ សួង វីរៈ រកបាន២៥គ្រាប់ ឲ្យអង្គរថាយហ្គឺរ
- ២០១៧៖ ឃួន ឡាប៊ូរ៉ា រកបាន១៦គ្រាប់ ឲ្យបឹងកេត
- ២០១៨៖ នួន បូរី រកបាន៩គ្រាប់ ឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ
- ២០១៩៖ វ៉ា សុថន រកបាន១១គ្រាប់ ឲ្យភ្នំពេញក្រោន
- ២០២០៖ វុធ តុលា រកបាន៦គ្រាប់ ឲ្យព្រៃវែង
- ២០២១៖ កែវ សុខផេង រកបាន៧គ្រាប់ ឲ្យវិសាខា
- ២០២២៖ សៀង ចន្ធា រកបាន៦គ្រាប់ ឲ្យបឹងកេត
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


