កីឡា
កីឡាករ៨រូបធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំពានសម្តេចតេជោ
ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងជាផ្លូវការតាំងពីឆ្នាំ២០០៧ដែលមានអាយុកាល១៧ឆ្នាំហើយគិតទាំងរដូវកាល២០២៣-២៤។ ចាប់តាំងពីបង្កើតឡើងមក ពានរង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍មានតែ៨នាក់ប៉ុណ្ណោះ ពីព្រោះឆ្នាំខ្លះមិនមានពានរង្វាន់ទេ។

គិតចាប់ពីឆ្នាំ២០០៧ដល់២០១២មិនមានពានរង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ទេ។ ពានរង្វាន់មានចាប់មានលើកដំបូងនៅឆ្នាំ២០១៣ និង២០១៤ ប៉ុន្តែមិនមាននៅឆ្នាំ២០១៥ និង២០១៦ ហើយមានជាថ្មីពីឆ្នាំ២០១៧រហូតដល់បច្ចុប្បន្ន។

ក្នុងចំណោមកីឡាករទាំង៨រូបគ្មានកីឡាករណាម្នាក់ដែលធ្លាប់ឈ្នះដល់ទៅពីរដងទេ។ កីឡាកររបស់វិសាខាឈ្នះបាន៣ដង ព្រះខ័នរាជស្វាយរៀង២ដង អគ្គស្នងការដ្ឋាននគរបាលជាតិ២ដង និងណាហ្គាវើលដ៍១ដង។

កីឡាករដែលឈ្នះពានកីឡាករឆ្នើមទាំង៨រូប
- ឆ្នាំ២០១៣៖ ជួន ជុំ របស់ណាហ្គាវើលដ៍ (ណាហ្គាវើលដ៍ ជាជើងឯក)
- ឆ្នាំ២០១៤៖ ទិត្យ ឌីណា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ (អគ្គស្នងការដ្ឋាននគរបាលជាតិ ជាជើងឯក)
- ឆ្នាំ២០១៧៖ ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង (ព្រះខ័នរាជស្វាយរៀង ជាជើងឯក)
- ឆ្នាំ២០១៨៖ នួន បូរី របស់អគ្គស្នងការដ្ឋាននគរបាលជាតិ (ក្រសួងការពារជាតិ ជាជើងឯក)
- ឆ្នាំ២០១៩៖ ហ៊ួយ ផល្លីន របស់ព្រះខ័នរាជស្វាយរៀង (បឹងកេត ជាជើងឯក)
- ឆ្នាំ២០២០៖ ច្រឹង ពលរដ្ឋ របស់វិសាខា (វិសាខា ជាជើងឯក)
- ឆ្នាំ២០២១៖ អ៊ុក សុវណ្ណ របស់វិសសាខា (វិសាខា ជាជើងឯក)
- ឆ្នាំ២០២២៖ ម៉ាត់ នូរ៉ុណ របស់បឹងកេត (វិសាខា ជាជើងឯក)

សម្រាប់រដូវកាល២០២៣-២៤ នឹងរកឃើញម្ចាស់ជើងឯកនៅថ្ងៃទី២៨ ខែមេសានេះ ហើយម្ចាស់ពានរង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ ម្ចាស់ស្បែកជើងមាស និងគ្រូបង្វឹកឆ្នើមក៏នឹងរកឃើញដែរ ខណៈព្រះខ័នរាជស្វាយរៀង ជួប ភ្នំពេញក្រោន នៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៥ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


