KPT+
បុរសចិនម្នាក់ ធ្លាប់ជាសិស្សពូកែ ក្រោយមកធ្លាក់ខ្លួនដេកតាមផ្ទះគេ ដោយសារតែរំពឹងខ្ពស់ពេក
បុរសជានជាតិចិនមានឈ្មោះថា Yao Yuan ធ្លាប់តែជានិស្សិតជាប់ពិន្ទុខ្ពស់បំផុតសម្រាប់ការប្រឡងចូលសកលវិទ្យាល័យក្នុងទីក្រុង Hubei ប្រទេសចិន ត្រូវគេរកឃើញថា ខ្លួនគាត់មិនសប្បាយចិត្តនឹងការបរាជ័យម្តងហើយម្តងទៀតក្នុងអាជីព ទើបនាំឲ្យគាត់រស់នៅក្នុងជីវិតដែលគ្មានផ្ទះសម្បែង។
រាយការណ៍ដោយសារព័ត៌មាន Sohu ក្នុងឆ្នាំ ២០២០ ចំពេលបាក់បែកនៃអគារសៀងហៃដែលគ្រោងនឹងវាយកម្ទេចនោះ អាជ្ញាធរបានរកឃើញបុរសទុរគតម្នាក់ រស់នៅក្នុងចំណោមគំនរសំរាមនៅក្នុងបន្ទប់ក្រោមដី។ នៅពេលនោះគាត់ត្រូវបានគេសួរអំពីអត្តសញ្ញាណ និងដើមកំណើត ស្របពេលដែលចម្លើយរបស់បុរសនោះមានភាពច្របូកច្របល់ និងរញ៉េរញ៉ៃ។
បន្ទាប់មក អាជ្ញាធរបាននាំបុរសនោះទៅកាន់ប៉ុស្តិ៍ប៉ូលិស ហើយត្រូវបានគេកំណត់អត្តសញ្ញាណថាលោកមានឈ្មោះថា Yao Yuan ដែលពីមុនត្រូវបានគេទទួលស្គាល់ថាជាអ្នកសិក្សាផ្នែកវិទ្យាសាស្ត្រដ៏លេចធ្លោមួយរូបនៅក្នុងខេត្ត Hubei ។ បច្ចុប្បន្ននេះលោកបានឈានដល់អាយុ ៤៩ ឆ្នាំ ហើយរស់នៅដោយគ្មានផ្ទះអស់រយៈពេលជាងមួយទសវត្សរ៍។
ទោះយ៉ាងណាក៏ដោយ ដើមកំណើតរបស់ Yao Yuan មានគ្រួសារជនបទល្មមមួយក្នុងខេត្ត Hubei និងរៀនពូកែតាំងពីក្មេងមក រហូតក្លាយជាសិស្សលោកលេចធ្លោធ្វើឲ្យគាត់មានមោទនភាពចំពោះឪពុកម្តាយយ៉ាងខ្លាំង។ នោះបានធ្វើឲ្យបុរសនោះរីកចម្រើនបន្តិចម្តងៗ នូវភាពអស្ចារ្យ ចំពេលមានការសរសើរជាបន្តបន្ទាប់ ដោយជឿថាខ្លួនគាត់ពិតជាពិសេសជាងគេជាងឯង។
លុះមកដល់ឆ្នាំ ១៩៩០ ដោយសារតែមានសមត្ថភាពពិសេស Yao បានចូលរៀននៅសកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងដ៏មានកិត្យានុភាព ដោយសម្រេចបានពិន្ទុខ្ពស់បំផុតក្នុងចំណោមសិស្សមកពីស្រុកកំណើតរបស់គាត់នៅជនបទ។ ការទទួលយករបស់គាត់គឺជាស្នាដៃដ៏កម្រមួយ ដែលនាំមកនូវសេចក្តីរីករាយយ៉ាងក្រៃលែងដល់ឪពុកម្តាយ ដែលបានប្រារព្ធពិធីជប់លៀងមួយ។ ជាមួយនឹងសំបុត្រចូលរៀន និងអីវ៉ាន់នៅក្នុងដៃ លោកបានចេញដំណើរទៅកាន់ទីក្រុងប៉េកាំង ដោយពោរពេញដោយការរំពឹងទុកសម្រាប់ជីវិតថ្មីក្នុងនាមជានិស្សិតសាកលវិទ្យាល័យ។ ការផ្លាស់ប្តូរនេះបានកត់សម្គាល់ចំណុចរបត់មួយ ដោយសារគាត់បានជួបមិត្តភ័ក្តិដែលមានសមត្ថភាពនិងទេពកោសល្យស្មើគ្នា ដែលនេះបានជះឥទ្ធិពលដល់សុខុមាលភាពផ្លូវចិត្តរបស់គាត់ជាអវិជ្ជមាន។
ក្នុងការសិក្សាថ្មីនេះ Yao បានរកឃើញថាខ្លួនគាត់លែងទទួលបានការកោតសរសើរឬការសរសើរពីមិត្តរួមថ្នាក់និងគ្រូដែលជាបទពិសោធន៍ថ្មីសម្រាប់គាត់។ យ៉ាងណាក៏ដោយ គាត់បានជំរុញចិត្តខ្លួនលោកឲ្យលះបង់ការខិតខំបន្ថែមទៀតក្នុងការសិក្សាដោយមិនចង់ទុកចោលឡើយ។
នៅពេលបញ្ចប់ការសិក្សា លោកទទួលបានមុខតំណែងនៅក្នុងក្រុមឧស្សាហកម្មយោធា ដោយទទួលបានប្រាក់ចំណូលគួរសម និងធ្វើឲ្យឪពុកម្តាយមានមោទនភាពចំពោះភាពជោគជ័យរបស់កូនប្រុស។ បរិយាកាសសាជីវកម្មបានណែនាំគាត់ឲ្យស្គាល់ការប្រកួតប្រជែងដែលមិនធ្លាប់មានពីមុនមក ដែលជំរុញឲ្យមានការធ្វើការថែមម៉ោងជាញឹកញាប់ដោយសង្ឃឹមថានឹងអាចសម្គាល់ខ្លួនឯងបាន។ បន្ទុកការងារឥតឈប់ឈរនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការផ្តោតអារម្មណ៍។ បន្ទាប់ពីការស៊ូទ្រាំរយៈពេល៩ឆ្នាំនៃទម្លាប់ដ៏លំបាកនេះ Yao បានលាលែងពីតំណែង ហើយបានផ្លាស់ទៅទីក្រុងសៀងហៃ ដើម្បីស្វែងរកឱកាសថ្មីៗ ដោយគ្រាន់តែដឹងថាទីផ្សារការងាររបស់សៀងហៃបង្ហាញពីការប្រកួតប្រជែងខ្លាំងជាងទីក្រុងប៉េកាំង។
ថ្វីបើមានបទពិសោធន៍ការងារយ៉ាងទូលំទូលាយ និងប្រវត្តិអប់រំដ៏មានកិត្យានុភាពក៏ដោយ លោកនៅតែតស៊ូដើម្បីលេចធ្លោ។ ក្រោយមក គាត់បានដាក់ពាក្យទៅក្រុមហ៊ុនជាច្រើន ដោយគ្រាន់តែដឹងថាមុខតំណែងដែលគាត់ចង់បានត្រូវបានបម្រុងទុកសម្រាប់បេក្ខជនដែលមានបទពិសោធន៍អន្តរជាតិ ឬនិស្សិតទើបបញ្ចប់ការសិក្សាពីស្ថាប័នឥស្សរជន លក្ខណៈសម្បត្តិដែលគាត់ខ្វះខាត។ ប្រឈមមុខនឹងការពិតដ៏អាក្រក់នេះ Yao ស្ទាក់ស្ទើរទទួលយកមុខតំណែងដែលខ្វះការរំពឹងទុករបស់គាត់។ អាជីពរបស់លោកនៅតែបន្តមិនស្ថិតស្ថេរ ដែលនាំឲ្យគាត់លាលែងពីតំណែងម្តងទៀតក្នុងឆ្នាំ ២០០៨ ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុ ដែលឃើញក្រុមហ៊ុនធំៗជាច្រើនបានកាត់បន្ថយ និងក្រុមហ៊ុនតូចៗត្រូវបិទ ឬបញ្ឈប់ការជួល។
ក្រោយៗមកទៀត គាត់បានជ្រើសរើសយកការដាក់ពាក្យទៅសាជីវកម្មធំៗ ហើយបានរកឃើញថាខ្លួនគាត់មានប្រៀបជាងបេក្ខជនថ្នាក់ខ្ពស់ ដោយកាត់បន្ថយឱកាសការងាររបស់គាត់។ បន្ទាប់ពីការបដិសេធជាច្រើនលើកមក លោក Yao បានលាលែងពីតំណែង ហើយបានផ្តាច់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីចាប់ផ្តើមជីវិតម្នាក់ឯង។គាត់បានគេចពីការប្រើប្រាស់ឧបករណ៍ទំនាក់ទំនង និងកាតធនាគារ ដោយងាកទៅរើសអាហារនៅក្នុងធុងសំរាម និងស្វែងរកជម្រកនៅក្នុងបន្ទប់ក្រោមដីនៃអគារដែលគេបោះបង់ចោលសម្រាប់គេង។
ដោយឡែក ឪពុកម្តាយរបស់គាត់មិនដឹងពីស្ថានភាពរបស់កូនទេ ទើបធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ ដោយធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ហើយសាកសួរនៅកន្លែងធ្វើការពីមុនរបស់គាត់ និងក្នុងចំណោមអ្នកស្គាល់គ្នា សូម្បីតែស្វែងរកជំនួយពីប៉ូលិសក៏គ្មានជោគជ័យដែរ។ ទោះជាយ៉ាងនេះក្តី ពួកគេនៅតែមានសង្ឃឹម ដោយបានផ្សព្វផ្សាយខិត្តប័ណ្ណអ្នកបាត់ខ្លួន ដើម្បីរង់ចាំដំណឹងណាមួយអំពីកូនប្រុស។ នៅពេលបញ្ជាក់អត្តសញ្ញាណបុរសអនាថានៅឆ្នាំ ២០២០ ប៉ូលិសបានជូនដំណឹងភ្លាមៗដល់ឪពុកម្តាយរបស់ Yao ។ ការឃើញកូនប្រុសរបស់ពួកគេដែលឥឡូវចាស់ទ្រុឌទ្រោម ហើយរស់នៅដោយគ្មានផ្ទះធ្វើឲ្យពួកគេឈឺចាប់យ៉ាងខ្លាំង។ បន្ទាប់មក គាត់ទទួលការការព្យាបាលផ្នែកវេជ្ជសាស្ត្រសម្រាប់បញ្ហាសុខភាពផ្លូវចិត្តរហូតត្រលប់មកដូចដើមវិញខ្លះៗ និងចែករំលែកជាមួយឪពុកម្តាយនូវការលំបាកដែលគាត់បានជួបប្រទះនៅក្នុងទីក្រុងសៀងហៃ ពីការបដិសេធការងារជាបន្តបន្ទាប់ រហូតដល់ក្លាយជាជនអនាថានិងប្រើជីវិតតាមរយៈការរើសអេតចាយតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាប់ខ្លួនស្ត្រី ប្រេស៊ីល ម្នាក់ ពីបទដឹកសពចូលធនាគារ ដើម្បីឲ្យស៊ីញ៉េខ្ចីលុយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


