ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនស្ត្រី ប្រេស៊ីល ម្នាក់ ពីបទដឹកសពចូលធនាគារ ដើម្បីឲ្យស៊ីញ៉េខ្ចីលុយ
ស្ត្រីជនជាតិប្រេស៊ីលម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីនាងបានដើរចូលទៅក្នុងធនាគារមួយ ដោយរុញសាកសពបុរសចំណាស់ ហើយនាងសង្ឃឹមថានឹងអាចសហការចុះហត្ថលេខាលើប្រាក់កម្ចីឲ្យនាង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន yahoo កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
វីដេអូមួយនេះត្រូវបានថតបានដោយបុគ្គលិកធនាគារក្នុងសង្កាត់ Bangu នៃទីក្រុង Rio De Janeiro បង្ហាញពីស្រ្តីម្នាក់ឈ្មោះ Erika de Souza Vieira Nunes បាននាំយកសាកសពរបស់បុរសឈ្មោះ Paulo Roberto Braga ចូលទៅក្នុងសាខាធនាគារមួយកន្លែង។ ប៉ុន្តែបុរស Braga បានស្លាប់នៅអាយុ ៦៨ ឆ្នាំ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច ហើយនៅក្នុងវីដេអូនោះ នាងហៅ Braga ថាជាពូរបស់នាង នៅពេលនាងនិយាយទៅកាន់រាងកាយ ហើយលើកក្បាលរបស់គាត់ឲ្យដឹងខ្លួន។

ដោយឡែក កាសែត New York Post បានរាយការណ៍ដែរថា នាងក៏បានស្នើសុំឲ្យគាត់ចុះហត្ថលេខាលើប្រាក់កម្ចីចំនួនប្រហែល ៣,៤០០ ដុល្លារ ដោយក្នុងនោះស្រ្តីដដែលបានបង្ខំសពឲ្យកាន់ប៊ិចមួយស៊ីញ៉េ ហើយនិយាយគំរាមថា «ស៊ីញ៉េភ្លាម ដើម្បីកុំឲ្យខ្ញុំឈឺក្បាលទៀត ខ្ញុំមិនអាចយកលុយបានទេ បើមិនព្រមស៊ីញ៉េ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីត្រូវប៉ូលិសចាប់ខ្លួននៅកន្លែងកើតហេតុ Nunes បានសារភាពថា នាងជាក្មួយស្រីរបស់បុរសនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប៉ូលិសបានបញ្ចាក់ថា នាងអាចប្រឈមមុខនឹងការចោទប្រកាន់ រួមទាំងការក្លែងបន្លំ ការកេងបន្លំ និងការរំលោភបំពានលើសាកសព។
លោក Fábio Luiz មេប៉ូលិសបានប្រាប់ TV Globo ដែលជាទូរទស្សន៍ដ៏ធំមួយរបស់ប្រេស៊ីលថា “រឿងសំខាន់គឺត្រូវបន្តការស៊ើបអង្កេត ដើម្បីកំណត់អត្តសញ្ញាណសមាជិកគ្រួសារផ្សេងទៀត និងស្វែងយល់បន្ថែមអំពីប្រាក់កម្ចីនេះ”។
ក្នុងនោះ ប៉ូលិសបាននិយាយបន្ថែនទៀតថា ការស៊ើបអង្កេតបន្តទៅលើលក្ខណៈនៃការស្លាប់របស់ Braga ថាតើនាង Nunes ពិតជាក្មួយស្រីរបស់គាត់ឬអត់ ហើយថាតើនរណាម្នាក់ផ្សេងទៀតដែលទាក់ទងនឹងពួកគេទាំងពីរអាចកំពុងព្យាយាមប្រព្រឹត្តការក្លែងបន្លំធនាគារ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រុសៗនៅ ឥណ្ឌូណេស៊ី លែងចង់រៀបការ ខណៈចំនួនប្រជាជនវ័យក្មេងកាន់តែកើនឡើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


