ព័ត៌មានអន្ដរជាតិ
Hacker កូរ៉េខាងជើង លួចទិន្នន័យទំហំ ១ ០១៤GB ពីកូរ៉េខាងត្បូង
ក្រុម Hacker នៅកូរ៉េខាងជើង បានលួចយកទិន្នន័យចំនួន ១ ០១៤ជីហ្គាប៊ៃ (GB) ពីបណ្ដាញតុលាការរដ្ឋកូរ៉េខាងត្បូង ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ។ នេះបើយោងតាមការស៊ើបអង្កេតរួមគ្នារវាងដោយទីភ្នាក់ងារប៉ូលិសជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង ដែលបានបង្ហាញកាលពីថ្ងៃទី១១ ខែឧសភា។

ស្ថាប័នជាតិកូរ៉េខាងត្បូងទាំង២ បានប្រាប់ថា ក្រុម Hacker នោះមានឈ្មោះថា “Lazarus” ហើយទិន្នន័យដែលលួចបានគឺជា របាយការណ៍ព័ត៌មានផ្ទាល់ខ្លួន ដូចជា ឈ្មោះ ទីតាំងលំនៅដ្ឋាន និងកំណត់ត្រាហិរញ្ញវត្ថុ។ ទិន្នន័យទាំងនេះ ត្រូវបានលួចចន្លោះពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយវិធីលួចគឺប្រើដូចកាលពីលើកមុនអ៊ីចឹងដែរ ដូចជា ការបញ្ជូនកូដមេរោគកុំព្យូទ័រ ជាដើម។
ប្រភពដដែល បានបញ្ជាក់ទៀតថា ការ Hack របស់កូរ៉េខាងជើង បានវាយប្រហារតាមរយៈ server ចំនួន ៨ ដោយក្នុងនោះមាន server ចំនួន ៤ ស្ថិតនៅក្នុងកូរ៉េខាងត្បូង និង server ៤ទៀតនៅឯក្រៅប្រទេស។ ក្រុមអ្នកស៊ើបអង្កេត អាចសម្គាល់ដឹងទិន្នន័យដែលលួចបានពី server ក្នុងស្រុកចំនួនតែ១ប៉ុណ្ណោះ ខណៈទិន្ន័យលួចពី server ចំនួន៧ទៀត បានផុតកំណត់ការតាមដានបាត់ទៅហើយ។ ទិន្នន័យដែលអាចស៊ើបដឹងមានចំនួន ៥ ១៧១ឯកសារ ស្មើនឹង ៤,៧GB ឬប្រហែល ០,៥% ប៉ុណ្ណោះ នៃទិន្នន័យដែលត្រូវបានលួច។

បច្ចុប្បន្ន ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង នៅមិនទាន់រកឃើញមូលហេតុជំរុញឲ្យក្រុម Lazarus ចូលលួចទិន្នន័យពីប្រព័ន្ធតុលាការក្រុងសេអ៊ូលនៅឡើយទេ។
សូមបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខកូរ៉េខាងត្បូង បានរកឃើញថា នៅកូរ៉េខាងជើង មានក្រុម Hacker ធំៗចំនួន ៣ ដែលមានដូចជា Lazarus, Kimsuky និង Andariel៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


