កីឡា
ផែនទីបង្ហាញពីការដង្ហែពានរង្វាន់របស់ព្រះខ័នរាជស្វាយរៀងថ្ងៃស្អែក
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងរៀបចំពិធីដង្ហែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ និងពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីរួមខេត្តស្វាយរៀង។

ពិធីដង្ហែពានរង្វាន់ដើម្បីអបអរសាទរ និងផ្តល់ឱកាសឲ្យអ្នកគាំទ្រនៅខេត្តស្វាយរៀងចូលរួមសប្បាយរីករាយ ថតរូបអនុស្សាវរីយ៍ ល្បែកកម្សាន្តផ្សេងទៀត។ ពិធីនេះធ្វើឡើងដើម្បីជាការថ្លែងអំណរគុណដល់អ្នកគាំទ្រដែលបានចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនពេញមួយរដូវកាល និងក្លាយជាកីឡដ្ឋានដែលមានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេបំផុតក្នុងរដូវកាលនេះ។

ការចាប់ផ្តើមដង្ហែចេញពីកីឡដ្ឋានខេត្តស្វាយរៀងដោយដោយឆ្លងកាត់ផ្លូវជាច្រើនក្នុងទីរួមខេត្ត និងបញ្ចប់នៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀងដែលជាទីកន្លែងមានការប្រគំតន្ត្រី។

នេះជាប្រវត្តិសាស្ត្រលើកដំបូងដែលមានពិធីដង្ហែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់ខេមបូឌានព្រីមៀរលីគ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅលើទឹកដីនៃខេត្តស្វាយរៀង៕
ខាងក្រោមជាផែនទីដង្ហែ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


