ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាយវីដេអូរន្ធត់ នៃប្រតិបត្តិការប្រថុយគ្រោះថ្នាក់ ចូលរំដោះចំណាប់ខ្មាំង ពីក្រុមហាម៉ាស
មិនមែនជាខ្សែភាពយន្តតែវាជាវីដេអូពិតៗ បង្ហាញពីបេសកកម្មរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ចូលរំដោះចំណាប់ខ្មាំង៤នាក់ ក្នុងអាផាតមិន ២កន្លែងនៅជំរំជនភៀសខ្លួន Nuseirat កណ្តាលតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ទី៨ខែមិថុនា។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃចន្ទទី១០ខែមិថុនា, វីដេអូដែលថតដោយកាមេរ៉ាបំពាក់លើដងខ្លួនរបស់ IDF បានបង្ហាញពីប្រតិបត្តិការការជួយសង្គ្រោះចំណាប់ខ្មាំង Almog Meir Jan, Andrey Kozlov, Shlomi Ziv និង Noa Argamani ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ខណៈគេបានឮស្នូរគ្រាប់កាំភ្លើងផ្ទុះជុំវិញ IDF មិនឈប់។
ពាក់ព័ន្ធបេសកកម្មខាងលើ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant អះអាងថា ប្រតិបត្តិការនេះគឺពិតជាប្រថុយប្រថាន ប៉ុន្តែត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់។

ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការជួយសង្គ្រោះនេះដែរ ត្រូវបានថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សា ដែលនិយាយថា វាបានបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ចំនួន ២៧៤នាក់បាត់បង់ជីវិត ប៉ុន្តែ IDF ចេញមុខបដិសេធដោយអះអាងថា មានមនុស្សមិនដល់១០០នាក់ទេ ដែលស្លាប់។
សូមបញ្ជាក់ជាថ្មី ក្រុមហាម៉ាស បានចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ និងសម្លាប់មនុស្សប្រហែល ១ ២០០នាក់ អំឡុងពេលបើកការវាយប្រហារលើអ៊ីស្រាអែលនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ក្រោយបទឈប់បាញ់រយៈពេល១សប្ដាហ៍ក្នុងខែវិច្ឆិកា ប្រហែលពាក់កណ្ដាលនៃចំណាប់ខ្មាំងត្រូវបានដោះលែងឲ្យមានសេរីភាព ប៉ុន្តែអ៊ីស្រាអែល អះអាងថា នៅមានចំណាប់ខ្មាំងប្រមាណជាង ១៣០នាក់ទៀតកំពុងស្ថិតនៅក្រោមកណ្ដាប់ដៃក្រុមហាម៉ាស ដោយក្នុងនោះចំណាប់ខ្មាំងប្រហែល១ភាគ៤ បានបាត់បង់ជីវិតទៅហើយ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល វាយរំដោះចំណាប់ខ្មាំងបាន៤នាក់ តែស្លាប់ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


