Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស១៤នាក់ស្លាប់ ពេលធ្វើធម្មយាត្រាហាលថ្ងៃ ក្នុងពិធីបុណ្យ Hajj 

បានផុស

នៅ

AFP បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី១៦ខែមិថុនាថា ពលរដ្ឋហ្ស៊កដានី ១៤នាក់បានស្លាប់អំឡុងពេលធ្វើធម្មយាត្រា Hajj ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែដើរហាលថ្ងៃ ទាំងដែលអាកាសធាតុក្តៅសឹងឆេះ។ 

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការបរទេសហ្ស៊កដានី ក្រៅពីមនុស្សស្លាប់ទាំង១៤នាក់នេះ ក៏នៅមានពលរដ្ឋខ្លួន ១៧នាក់ទៀតដែរ ដែលបាត់ខ្លួន ហើយកំពុងតាមរក ខណៈខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចុះឬដឹកសាកសពអ្នកស្លាប់។

សូមបញ្ជាក់, Hajj គឺជាពិធីបុណ្យដ៏ធំបំផុតមួយក្នុងពិភពលោក ខណៈឆ្នាំនេះ បើតាមមន្ត្រីអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា មានអ្នកធម្មយាត្រាជាង ១.៨លាននាក់បានមកចូលរួម។ 

(រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ ពិធីបុណ្យនេះក៏ធ្លាប់មានកើត​គ្រោះមហន្តរាយនានា ដូចជា​ការ​រត់​ជាន់​គ្នា និង​ភ្លើង​ឆេះ​តង់​ផងដែរ ប៉ុន្តែបញ្ហាធំបំផុតសម្រាប់ឆ្នាំនេះ គឺអាកាសធាតុក្តៅតែម្តង។

សីតុណ្ហភាពនៅទីក្រុង Mecca និង Medina ដែលជាកន្លែងពិសិដ្ឋនៃធម្មយាត្រានេះ គឺកើនឡើងសឹងតែដល់ ៥០អង្សាសេទៅហើយ ជាហេតុបង្កគ្រោះថ្នាក់ព្រោះថា ពិធីសាសនានេះ ធ្វើឡើងនៅកណ្តាលវា និងភាគច្រើនជាមនុស្សចាស់ដែលបានចូលរួម។

(រូបថត៖ AP)

ប្រធានមជ្ឈមណ្ឌលឧតុនិយមជាតិអារ៉ាប៊ីសាអូឌីត លោក Ayman Ghulam បានព្រមានកាលពីសប្តាហ៍មុនថា សម្រាប់ឆ្នាំនេះ ធម្មយាត្រា Hajj នឹងប្រព្រឹត្តទៅក្រោមកម្តៅថ្ងៃ ក្តៅខ្លាំងជាងឆ្នាំមុនពី ១.៥អង្សាសេ ដល់ ២អង្សាសេ។

សូមជម្រាបថា កាលពីឆ្នាំមុន មានមនុស្សយ៉ាងតិច ២៤០នាក់ បានបាត់បង់ជីវិតក្នុងពិធីបុណ្យនេះ ហើយរឿងដែលគេនៅតែចាំមិនភ្លេចគឺជាគ្រោះមហន្តរាយដ៏រន្ធត់ឆ្នាំ២០១៥ ដែលការរត់ជាន់គ្នាបានសម្លាប់មនុស្សជាង ២ ០០០នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥណ្ឌូណេស៊ី លុបចោលពិធីបុណ្យសាសនាឥស្លាម Hajj ឆ្នាំទី ២ ដោយបារម្ភផ្ទុះកូវីដសម្រាប់អ្នកធ្វើធម្មយាត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម