ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី លុបចោលពិធីបុណ្យសាសនាឥស្លាម Hajj ឆ្នាំទី ២ ដោយបារម្ភផ្ទុះកូវីដសម្រាប់អ្នកធ្វើធម្មយាត្រា
ប្រទេសឥណ្ឌូណេស៊ី បានលុបចោលការធ្វើធម្មយាត្រាក្នុងពិធីបុណ្យ Hajj សម្រាប់ប្រជាជននៅក្នុងប្រទេស ដែលកាន់សាសនាឥស្លាម ធំជាងគេបំផុតនៅលើពិភពលោក ២ ឆ្នាំជាប់ៗគ្នា ដោយសារតែមានការព្រួយបារម្ភ អំពីការរីករាលដាលនៃជំងឺកូវីដ ១៩ សម្រាប់អ្នកចូលរួម ។

រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាលោក Yaqut Cholil Qoumas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែរោគរាតត្បាត និងដើម្បីសុវត្ថិភាពដល់អ្នកធ្វើធម្មយាត្រា រដ្ឋាភិបាលបានសម្រេចថា នៅឆ្នាំនេះយើងនឹងមិនអនុញ្ញាត ឲ្យអ្នកធ្វើធម្មយាត្រាឥណ្ឌូនេស៊ី ធ្វើពិធីនេះនោះទេ” ។
លោកបាននិយាយថា “វាមិនមែនគ្រាន់តែនៅ ប្រទេសឥណ្ឌូណេស៊ីនោះទេ គ្មានប្រទេសណា កំណត់ចំនួនមនុស្សចូលរួមឡើយ” ។ លោកបានបន្ថែមថា “អ្នកធម្មយាត្រាដែលបានបង់ថ្លៃ សម្រាប់ចូលរួមពិធីបុណ្យ Hajj នឹងក្លាយជាអ្នកធម្មយាត្រា នៅឆ្នាំក្រោយវិញ” ។

ទន្ទឹមនោះ ប្រភពពីរដែលស្និទ្ធនឹងក្រសួងកិច្ចការសាសនា បានប្រាប់ Al Jazeera ថា ប្រសិនបើពិធីបុណ្យ Hajj ត្រូវបានធ្វើឡើងមែននោះ អាជ្ញាធរនឹងអនុញ្ញាត ឲ្យតែអ្នកធ្វើធម្មយាត្រាក្នុងស្រុក ដែលត្រូវបានចាក់វ៉ាក់សាំង ឬបានជាសះស្បើយពីជំងឺកូវីដ ១៩ យ៉ាងតិច ៦ ខែមុនពេលធ្វើធម្មយាត្រា ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១.៨ លានករណី និងមានអ្នកស្លាប់ ៥១,០៩៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ភាគរយ
ចុចអាន ៖ កាន់តែកើន! ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតហើយ រកឃើញវីរុសកូវីដបំប្លែងខ្លួនឥណ្ឌា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


