ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល៖ ពិភពលោកត្រូវដាក់សម្ពាធហាម៉ាស ឲ្យទទួលយកកិច្ចព្រមព្រៀងហ្គាហ្សា
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយនៅថ្ងៃទី១២ខែកញ្ញាថា ពិភពលោកគួរតែដាក់សម្ពាធបន្ថែមទៀតលើក្រុមហាម៉ាស ដើម្បីទទួលយកសំណើកិច្ចព្រមព្រៀងថ្មីនៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ចំពោះតែលក្ខខណ្ឌពីមុនប៉ុណ្ណោះ។

ក្រុមហាម៉ាស បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ ក្រុមចរចារបស់ខ្លួនបានជួបជាមួយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីបនៅទីក្រុងដូហា ហើយបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ពួកគេក្នុងការអនុវត្តបទឈប់បាញ់ «ភ្លាមៗ» ជាមួយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយផ្អែកលើសំណើពីមុនរបស់សហរដ្ឋអាមេរិក ដោយគ្មានលក្ខខណ្ឌថ្មីពីភាគីណាមួយឡើយ។
លោក Netanyahu បានរៀបរាប់ថា៖ «ក្រុមហាម៉ាសកំពុងព្យាយាមលាក់បាំងការពិតដែលថាខ្លួននៅតែបន្តប្រឆាំងនឹងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ហើយកំពុងរារាំង» កិច្ចព្រមព្រៀងនេះមិនឲ្យដំណើរការ។ លោកបានបន្ថែមថា អ៊ីស្រាអែលបានទទួលយកសំណើថ្មីបំផុត ខណៈពេលដែល «ក្រុមហាម៉ាសបានបដិសេធ ហើយថែមទាំងបានសម្លាប់ចំណាប់ខ្មាំងរបស់យើងចំនួន៦នាក់ដោយគ្មានការអាណិតអាសូរ។ ពិភពលោកត្រូវតែទាមទារឲ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងរបស់យើងជាបន្ទាន់»។
រហូតមកដល់ពេលនេះ ភាគីទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមរយៈពេល១១ខែ ជំនួសមកវិញនូវការស្តីបន្ទោសចំពោះការណែនាំអំពីតម្រូវការថ្មីដែលបានរារាំងកិច្ចព្រមព្រៀង។
បញ្ហាដែលអូសបន្លាយរួមមានការគ្រប់គ្រងច្រករបៀង Philadelphia ដែលស្ថិតនៅព្រំដែនរវាងហ្គាហ្សានិងអេហ្ស៊ីប ក៏ដូចជាការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានកាត់ទោសពីបទហិង្សាមនុស្សឃាត។
សំណើដើមដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែឧសភា បានដាក់ចេញនូវបទឈប់បាញ់បីដំណាក់កាល ដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងបរទេស។
សង្គ្រាមបានចាប់ផ្តើមនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់។ បើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា រហូតមកដល់ពេលនេះ កងកម្លាំងអ៊ីស្រាអែលបានវាយសងសឹកនិងសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤១ ០០០នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


