សេដ្ឋកិច្ច
តម្លៃហាងឆេងមាស បន្តបំបែកកំណត់ត្រាថ្មី សឹងតែរាល់ថ្ងៃ
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា តម្លៃហាងឆេងមាសបានបន្តហក់ឡើងបំបែកកំណត់ត្រាថ្មីសឹងតែរាល់ថ្ងៃ នៅក្នុងសប្ដាហ៍នេះ ដោយសារតែកត្តាភូមិសាស្ត្រនយោបាយ ស្ថានភាពសេដ្ឋកិច្ច និងការកាត់បន្ថយអត្រាការប្រាក់នៅអាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securitiesប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះថា តម្លៃហាងឆេងមាសបានហក់ឡើងខ្ពស់ ដោយសារសន្ទស្សន៍លុយដុល្លារអាមេរិកធ្លាក់ចុះ ធ្វើឱ្យតម្លៃហាងឆេងមាសហក់ឡើង។
អ្នកជំនាញរូបនេះ បញ្ជាក់ថា កត្តាមួយទៀត អត្រាការប្រាក់របស់សហរដ្ឋអាមេរិក ធំជាងគេ ដែលធ្វើឱ្យលុយដុល្លាររបស់អាមេរិកធ្លាក់ចុះ ដែលធ្វើឱ្យទំនុកចិត្តអ្នកវិនិយោគលែងកាន់លុយដុល្លារ ទៅវិនិយោគលើភាគហ៊ុនផ្សេងៗ។

លោក ឡុង សំណាង បញ្ជាក់ថា៖ «ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០២៤ តម្លៃមាសនៅតែបន្តកើនឡើងរហូត ដោយសារតែភូមិសាស្ត្រនយោបាយ ដោយសារស្ថានភាពសេដ្ឋកិច្ច ដោយសារអត្រាការប្រាក់ រួមចំណែកការបោះឆ្នោតនៅអាមេរិកផង»។
នៅយប់ថ្ងៃទី ២៥ ខែកញ្ញា តម្លៃហាងឆេងមាសបានឡើងដល់ ២៦៧០ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៣ ២១៦ ដុល្លារក្នុងមួយតម្លឹង។
សម្រាប់ហាងឆេងក្នុងស្រុក នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ហាងលក់មាស ដារ៉ា-ជាងរ៉ា លក់ចេញ ៣១៨ ដុល្លារក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


