សេដ្ឋកិច្ច
អ្នកជំនាញអះអាងថា តម្លៃមាសហក់ឡើង ដោយសារតម្រូវការមាសលើពិភពលោក
អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានលើកឡើងថា មាសបានបង្កើនតម្លៃខ្លួនបំបែកកំណត់ត្រាខ្ពស់បំផុតជាថ្មីទៀត ដោយសារតែតម្រូវការមាសនៅលើពិភពលោកកើនឡើង និងព័ត៌មាននៃការកាត់បន្ថយអត្រាការប្រាក់អាមេរិក។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securitiesប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបានបន្តបំបែកកំណត់ត្រាថ្មីទៀតក្នុងតម្លៃ ២ ៧១២ ដុល្លារ ក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬ ៣ ២៦៧ ដុល្លារ ក្នុងមួយតម្លឹងនៅលើទីផ្សារប្រទេសកម្ពុជា។
លោក ឡុង សំណាង បញ្ជាក់ថា តម្លៃមាសកើនឡើងដោយសារតែតម្រូវការមាសនៅលើពិភពលោកមានការកើនឡើងខ្ពស់ និងព័ត៌មានដែលអាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតមកនៅចន្លោះ ៣,២៥% ៣,៥% នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក ឡុង សំណាង បន្ថែមថា៖ «កត្តាមួយចំនួនទៀត ធ្វើឱ្យមាសឡើងថ្លៃ ដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អ៊ីស្រាអែល-អ៊ីរ៉ង់ មិនត្រឹមតែប៉ុណ្ណោះ ប្រធានសក្ដិ ឬគ្រោះធម្មជាតិមួយចំនួន ដែលប៉ះពាល់នៅអាមេរិកធ្វើឱ្យលុយដុល្លារធ្លាក់ថ្លៃ ទើបធ្វើឱ្យតម្លៃហាងឆេងមាសស្ទុះហក់ឡើងតែម្ដង»។

លោក ឡុង សំណាងថា៖ «ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០២៤ តម្លៃមាសនៅតែបន្តកើនឡើងរហូត ដោយសារតែភូមិសាស្ត្រនយោបាយ ដោយសារស្ថានភាពសេដ្ឋកិច្ច ដោយសារអត្រាការប្រាក់ រួមចំណែកការបោះឆ្នោតនៅអាមេរិកផង»។
សម្រាប់តម្លៃហាងមាសនៅតាមបណ្ដាហាងនានាក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៣២៥ ដុល្លារ ក្នុងមួយជី៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


