Connect with us

សន្តិសុខសង្គម

ផ្លូវជាប់របងអគ្គិសនីទួលពង្រ កំពុងជួបបញ្ហា ខូចខាតខ្លាំង

បានផុស

នៅ

ប្រជាពលរដ្ឋរអ៊ូរទាំចំពោះផ្លូវមួយខ្សែជាប់របងអគ្គិសនីទួលពង្រ ប្រមាណជិត ២០០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ កំពុងក្លាយជាផ្លូវសម្បូរទៅដោយជង្ហុកសំបុកមាន់ ដក់ទឹកជម្រៅជ្រៅៗបង្កការលំបាកក្នុងការធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សិទ្ធ រដ្ឋា ជាពលរដ្ឋបានអោយដឹងថា កំណាត់ផ្លូវបេតុងខាងលើ ចាប់ពីផ្លូវបេតុងអគ្គិសនីទួលពង្រ ភ្ជាប់ទៅផ្លូវ៥០ម៉ែត្រ ហើយផ្លូវខាងលើបានខូចខាតដក់ទឹកយូរមកហើយ ចំពោះផ្លូវមួយនេះក៏ជាផ្លូវដ៏សំខាន់អាចជួយរំដោះចរាចណ៍ បន្ថយការកកស្ទះបានមួយផ្នែកធំផងដែរ។

អ្នកស្រី រចនា បានអោយដឹងថា ផ្លូវដែលខូចខាតនេះ កំពុងបង្កផលប៉ះពាល់ទៅដល់អ្នករស់នៅក្បែរនោះដោយ​សារ​តែរាល់ពេលភ្លៀងធ្លាក់ ផ្លូវខាងលើនេះតែងដក់ទឹកសម្បូរទៅដោយជង្ហុកសំបុកមាន់ជាច្រើនកន្លែង ពិបាកធ្វើដំណើរតែម្តង ហើយមិនអាចប្រកបរបរអ្វីបាននោះឡើយ។

ជាមួយគ្នានេះ ពលរដ្ឋបានសំណូមពរអាជ្ញាធរពាក់ព័ន្ធមេត្តាជួយស្ថាបនាផ្លូវមួយខ្សែខាងលើនេះឡើងវិញដើម្បី​ជួយ​សម្រួលផលលំបាក លើការរស់នៅ និងធ្វើដំណើរឆ្លងកាត់ ដែលពិបាកដល់ប្រជាពលរដ្ឋក្នុងការប្រកបរបររកសុីចិញ្ចឹមជីវិត។

ទាក់ទិននឹងបញ្ហានេះ ក្រុមការងារ កម្ពុជាថ្មី បានព្យយាមទំនាក់ទំនងទៅលោក កង វង ចៅសង្កាត់ចោមចៅទី១ តាមរយៈលេខទូរស័ព្ទ និងតាមប្រព័ន្ធតេលេក្រាមផងដើម្បីសុំការបំភ្លឺ ប៉ុន្តែរយៈពេល ០២-០៣ថ្ងៃមកហើយមិនមានការឆ្លើយតបនោះទេ៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម