Connect with us

ព័ត៌មានជាតិ

ជាង ៤០ ឆ្នាំ ស្រុកស្នួលផ្លាស់ប្តូរពីសមរភូមិ​​ប្រយុទ្ធ​មកជាកន្លែងមានការអភិវឌ្ឍន៍

បានផុស

នៅ

ស្រុកស្នួល ជាស្រុកមួយក្នុងចំណោមស្រុក/ក្រុងទាំង៧ នៃខេត្តក្រចេះ ដែលស្ថិតនៅតំបន់បែកឦសាន​នៃប្រទេស​កម្ពុជា។

ស្រុកស្នួល មានព្រំប្រទល់ខាងលិចជាប់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្រុកឆ្លូង ខេត្តក្រចេះ ខាងកើតជាប់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខាងជើងជាប់ស្រុកចិត្របុរី និងខាងត្បូងជាប់ស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម។
ស្រុក​ស្នួល មានឃុំរដ្ឋបាលចំនួន ៦ និងភូមិរដ្ឋបាលចំនួន ៤០ភូមិ និងមានផ្ទៃដីសរុបចំនួន ២៨១,៨២១ហ.ត មានចំនួនគ្រួសារសរុប ជាង ២០,៧៤៦គ្រួសារ និងប្រជាពលរដ្ឋសរុបជាង ៩២,៥៦៦នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ គីមនី អតីតជាអភិបាលស្រុកស្នួល និងបច្ចុប្បន្នជាអភិបាលរងខេត្តក្រចេះបានឲ្យដឹងថា តំបន់ស្រុកស្នួល ជាពិសេស នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួលនេះ កាលពីជាង ៤០ ឆ្នាំមុន គឺជាតំបន់សមរភូមិប្រយុទ្ធដ៏ក្ដៅរវាងវរៈយុទ្ធជន​ស្នេហាជាតិ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបង្កើតឡើងដោយសម្ដេចទាំងបី គឺសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាថ្ងៃ ២ធ្នូ ១៩៧៨ ជាមួយពួកខ្មែរក្រហម ដើម្បីរំដោះទឹកដីរហូតឈានដល់ការទទួលបានជ័យជនៈទូទាំង ប្រទេសនូវថ្ងៃទី ៧ មករា ១៩៧៩។

កត្តាដែលធ្វើអោយស្រុកស្នួល មានការរីកចម្រើនដល់សព្វថ្ងៃនេះ លោក គង់ គីមនី បានអះអាង​ថា គឺផ្ដើមចេញពីថ្ងៃ ២ធ្នូ ១៩៧៨ ទើបមានថ្ងៃ ៧ មករា ១៩៧៩ – ៧ មករា ២០២០ នាំ​ឲ្យ​ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីក​ចម្រើន​លើគ្រប់វិស័យ។

លោក គង់ គីមនី បន្ត​ថា បើក្រឡេកមកមើលស្រុកស្នួលនាពេលបច្ចុប្បន្ននេះវិញ បានប្រែក្លាយពីតំបន់សមរភូមិក្តៅ មកជាតំបន់មានសុខសន្តិភាព និងការអភិវឌ្ឍ និងបានប្រែក្លាយទៅជាតំបន់សំណង់ទេសចរប្រវត្តិសាស្ត្រ រណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា (រណសិរ្ស ២ ធ្នូ) ដែលមានការទាក់ទាញដល់ភ្ញៀវទេសចរមកលេងកម្សាន្ត។

ស្រុកស្នួលមានសក្តានុពលសេដ្ឋកិច្ចចម្បងៗមួយចំនួន ពោលគឺមានក្រុមហ៊ុនមកបណ្តាក់ទុកវិនិយោគ ក្នុងនោះ ក្រុមហ៊ុនដាំដំណាំកសិ-ឧស្សាហកម្ម ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងក្រុមហ៊ុនកែច្នៃថ្មម៉ាប។ មានផ្ទៃដីកសិកម្មសរុប ចំនួនជាង ៩៥,៤៤៦ហ.ត មានអំណោយផលខ្ពស់លើផ្នែក វិស័យកសិកម្ម ដោយប្រជាពលរដ្ឋ ប្រមាណជាង ៨០% ជាកសិកររស់នៅពឹងផ្អែកលើវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម ដូចជា កៅស៊ូ អំពៅ ពោត សណ្តែក ដំឡូងមី ស្វាយចន្ទី និងម្រេច ជាដើម ។

ក្រៅពីវិស័យស្នូល ស្រុកស្នួល ក៏នៅមានច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងច្រកទ្វេរភាគី ជ័យឃ្លាំង ជាប់ព្រំប្រទល់ប្រទេសវៀតណាម ដែលជាចរន្តសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរទំនិញទៅមករវាងប្រទេសទាំងពីរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៥ នាទីutes មុន

ព្រឹត្តិការណ៍​កីឡា​៣ ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​១០​ឆ្នាំ​ចុង​ក្រោយ

កីឡា១៧ នាទីutes មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ តេស្ត​ជ្រើសរើស​ថ្នាល​ដែល​លេចធ្លោ​ត្រៀម​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា​

ព័ត៌មានជាតិ៣៣ នាទីutes មុន

មន្រ្តី​ក្រសួង​សាធារណការ​​​ ចុះពិនិត្យគុណភាពផ្លូវជាតិ​លេខ ១០ និងស្ពានខ្ពស់ជាងគេ មុនពេល​បើក​ឱ្យប្រើប្រាស់ជា​ផ្លូវការ

ចរាចរណ៍៤៥ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍បើកបរដោយជនជាតិចិន បណ្ដាលឲ្យស្លាប់មនុស្សពីរនាក់នៅខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

Modi ប្រកាសក្តែងៗថា ឥណ្ឌា អត់ញញើតការគំរាមបាញ់នុយក្លេអ៊ែររបស់ ប៉ាគីស្ថាន ទេ

ព័ត៌មានជាតិ២១ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាមេរិក និងចិន ព្រមគ្នា​ទម្លាក់ពន្ធ​​ក្នុងអត្រារៀងខ្លួនរយៈពេល ៩០ ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម