ព័ត៌មានអន្ដរជាតិ
ឆ្មាំសមុទ្រចិននិងហ្វីលីពីនផ្ទុះជម្លោះដែនសមុទ្រជាថ្មី
មន្ត្រីហ្វីលីពីនថា នាវាឆ្មាំឆ្នេរសមុទ្រចិនដែលគាំទ្រដោយនាវាកងទ័ពជើងទឹក បានប្រើកាណុងបាញ់ទឹកដ៏មានអានុភាព និងបានរារាំង និងបានរុញច្រាននាវាល្បាតហ្វីលីពីនកាលពីថ្ងៃពុធ នៅក្នុងការប៉ះទង្គិចជាថ្មីនៅក្នុងដែនសមុទ្រចិនខាងត្បូងមានជម្លោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី០៤ខែធ្នូនេះ។

ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងការិយាល័យកប៉ាល់នេសាទចំនួន៣ បានកំពុងល្បាតជាប្រចាំដើម្បីការពារអ្នកនេសាទហ្វីលីពីននៅឯតំបន់ Scarborough Shoal នៅពេលដែលឆ្មាំឆ្នេរសមុទ្រ និងនាវាកងទ័ពជើងទឹករបស់ចិនជាច្រើនបានមកជិត និងធ្វើ «សកម្មភាពឈ្លានពាន»ទាំងព្រឹកព្រលឹម។
នាវាមួយក្នុងចំណោមនាវាហ្វីលីពីន នាវា BRP Datu Pagbuaya ត្រូវបានប៉ះទង្គិចកាលពីថ្ងៃពុធដោយនាវាឆ្មាំឆ្នេរសមុទ្រចិនដែលមានលេខ៣៣០២ ក្នុង៣០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Scarborough។ ឆ្មាំសមុទ្រហ្វីលីពីនបាននិយាយថា ភ្លាមៗនោះកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិន បានបើកនាវា BRP Datu Pagbuaya ដោយចេតនា បន្ទាប់មកបានបើកការវាយប្រហារដោយប្រើកាណុងបាញ់ទឹកពីរមកលើនាវាពួកគេ។
ចំណែកនាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីន BRP Teresa Magbanua បានប្រឈមមុខនឹងការរារាំង និងការេគំរាមគំហែងដ៏គ្រោះថ្នាក់ដោយកងនាវាចរចិន និងនាវាឆ្មាំឆ្នេរសមុទ្រពីរ។ នាវាឆ្មាំឆ្នេរសមុទ្រហ្វីលីពីនមួយទៀតគឺ BRP Cabra ក៏ត្រូវបានទទួលរងនូវការគំរាម ដោយនាវាឆ្មាំឆ្នេរសមុទ្រចិននៅចម្ងាយប្រហែល ២៧៤ ម៉ែត្រផងដែរ នេះបើយោងតាមមន្រ្តីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។
មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីមន្ត្រីចិនទេ ខណៈនាពេលកន្លងមក ពួកគេបានលើកឡើងម្តងហើយម្តងទៀតអំពីអធិបតេយ្យភាពរបស់ប្រទេសចិននៅក្នុងតំបន់ឈូងសមុទ្រដែលមានការប្រកួតប្រជែង និងការប្តេជ្ញាចិត្តរៀងៗខ្លួនដើម្បីការពារអ្វីដែលពួកគេអះអាងថាជាទឹកដីរបស់ពួកគេ បើទោះបីជាការសម្រេចចិត្តរបស់មជ្ឈត្តកម្មអន្តរជាតិឆ្នាំ ២០១៦ ដែលថាការអះអាងជាប្រវត្តិសាស្ត្ររបស់ទីក្រុងប៉េកាំងមិនត្រឹមត្រូវក៏ដោយ។

គួរបញ្ជាក់ថាសកម្មភាពដែលត្រូវបានរាយការណ៍របស់ប្រទេសចិននៅក្នុងដែនទឹកជម្លោះបានកើតឡើងបន្ទាប់ពីការសម្រាកជាងមួយខែ បន្ទាប់ពីមានជម្លោះដ៏ធំបានរារាំងនាវានេសាទហ្វីលីពីន និងនាវាពាណិជ្ជកម្មជាច្រើនពីការចូលទៅក្នុងសមុទ្រដ៏រដុបដ៏គ្រោះថ្នាក់។
ជម្លោះទឹកដីដែលកំពុងអូសបន្លាយជាយូរមកហើយ គឺជាចំណុចសំខាន់របស់អាស៊ី និងជាខ្សែបន្ទាត់ក្នុងការប្រជែងគ្នារវាងអាមេរិក និងចិនក្នុងតំបន់។ សហរដ្ឋអាមេរិកមិនបានទាមទារអ្វីក្នុងដែនទឹកដែលជាផ្លូវពាណិជ្ជកម្មពិភពលោកដ៏សំខាន់នោះទេ ប៉ុន្តែបានប្រកាសថាសេរីភាពនៃការធ្វើនាវាចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធីគឺជាផលប្រយោជន៍ជាតិស្នូល។
អាមេរិកបានព្រមានថា ខ្លួនមានកាតព្វកិច្ចការពារសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួនគឺហ្វីលីពីន ប្រសិនបើកម្លាំងហ្វីលីពីនត្រូវបានវាយប្រហារខនៅសមុទ្រចិនខាងត្បូង៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


