សន្តិសុខសង្គម
ជនជាតិកូរ៉េម្នាក់ ភ័យពេក ក្រោយសមត្ថកិច្ចគោះទ្វារបន្ទប់ លោតតាមបង្អួចធ្លាក់ពីជាន់ទី ០៣ ស្លាប់
ជនសង្ស័យជាជនជាតិកូរ៉េម្នាក់ ភ័យស្លន់ស្លោ ក្រោយសមត្ថកិច្ចទៅដល់មុខបន្ទប់ ក៏បានលោតចេញតាមបង្អួច ជ្រុលធ្លាក់ពីជាន់ទី ០៣ ចុះក្រោម ស្លាប់តែម្ដង។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅខាងមុខអគារដាយមិនវ័ន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះ និងជនសង្ស័យ គឺមានសញ្ជាតិជាជនជាតិកូរ៉េដូចគ្នា។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ បានណាត់គ្នា ពិភាក្សានិយាយការងាររកស៊ីនៅផ្ទះរបស់ជនសង្ស័យ។ ខណៈនោះ ជនសង្ស័យបានទារប្រាក់ពីជនរងគ្រោះ ប៉ុន្តែជនរងគ្រោះប្រាប់ថា ខ្លួនមិនមានប្រាក់នោះទេ។ ភ្លាមៗ ជនសង្ស័យ បានយកខ្នោះមកដាក់ដៃរបស់ជនរងគ្រោះបម្រុងចាប់ជំរិត។ សំណាងល្អ ខ្នោះដែលដាក់ដៃមានសភាពរលុង ធ្វើឲ្យភាគីរងគ្រោះមានឱកាសរត់ចេញមកក្រៅ ស្រែកឲ្យសន្តិសុខជួយ។ ស្របពេលនោះ ជនសង្ស័យ ក៏បានរត់មកតាមដែរ តែដោយសារឃើញមានសន្តិសុខបុរីមានគ្នាច្រើន ជនសង្ស័យបានរត់ចូលទៅក្នុងផ្ទះវិញបាត់តែម្ដង នៅជាន់ទី ០៣។

ប្រភពដដែលបន្តថា បន្ទាប់ពីមានការឆោឡោ សន្តិសុខខាងបុរី បានធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចឲ្យជួយចុះអន្តរាគមន៍ និងស្រាវជ្រាវ រកឃើញថា ជនសង្ស័យគឺស្នាក់នៅក្នុងបុរីតែម្ដង។ ទើបសមត្ថកិច្ច ធ្វើការប្រមូលកម្លាំងភ្លាមៗ ដើម្បីចូលទៅឃាត់ខ្លួនជនសង្ស័យ ប៉ុន្តែអំឡុងសមត្ថកិច្ចទៅដល់មុខបន្ទប់ និងគោះទ្វារ ជនសង្ស័យក៏ភ័យស្លន់ស្លោ លោតចេញតាមបង្អួច គោលបំណងគ្រាន់តែពួនសម្ងំលាក់ខ្លួន តែជាអកុសល បានធ្លាក់ពីជាន់ទី ០៣ ចុះមកក្រោម បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំង រួចធ្វើការត្រួតពិនិត្យសពខាងលើ។ បន្ទាប់ពីត្រួតពិនិត្យចប់ សាកសពខាងលើ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅឯវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


