Connect with us

ព័ត៌មានជាតិ

សមាជិកថ្មី​នៅ​រាជធានីភ្នំពេញ​១៨១៨​រូប ត្រូវ​បាន​ប្រកាស​បញ្ចូល​ជា​សមាជិក​របស់​គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

សមាជិកថ្មីនៅរាជធានីភ្នំពេញចំនួន១៨១៨រូប ត្រូវ​បានប្រកាស​បញ្ចូល​សមាជិករបស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រកាសបញ្ចូលសមាជិកថ្មី​ របស់គណបក្សប្រជាជនកម្ពុជា និង​សំណេះសំណាល​ជាមួយ​អតីត​កម្លាំង​ពី​គណបក្សផ្សេងៗនេះ ធ្វើ​ឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស និងជា ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

សមាជិកថ្មី​របស់គណបក្សប្រជាជនកម្ពុជាចំនួន១៨១៨រូបរួម​មាន ខណ្ឌ​ចំការមន ចំនួន១៧រូប ខណ្ឌដូនពេញចំនួន៤៨រូប ខណ្ឌ៧មករាចំនួន២រូប ខណ្ឌទួលគោកចំនួន៥៧រូប

ខណ្ឌដង្កោចំនួន២៩៤រូប ខណ្ឌមានជ័យចំនួន២០១រូប ខណ្ឌឬស្សីកែវចំនួន១០១រូប ខណ្ឌសែនសុខចំនួន១០១រូប ខណ្ឌពោធិសែនជ័យចំនួន៨៧រូប ខណ្ឌច្បារអំពៅចំនួន៤៩រូប ខណ្ឌជ្រោយចង្វាចំនួន៣រូប ខណ្ឌព្រែកព្នៅចំនួន១៤រូប ខណ្ឌបឹងកេងកងចំនួន៣រូប ខណ្ឌកំបូលចំនួន៣៥រូប ភព១៣ចំនួន៩៦រូប ភព២៣ចំនួន៤៦រូប ភព២៤ចំនួន៥៧រូប ភព២៥ចំនួន៦០៩រូប។

លោកឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាល​គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើងថា​ ការជួបគ្នានាពេលនេះ ស្របពេល ដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំខួបទី៤៦ ទិវាបុណ្យជាតិ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។ បើគ្មានថ្ងៃ៧មករាទេ គឺមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។

ក្រោម​ការ​ដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រទេសកម្ពុជាទាំងមូល​មានសន្តិភាពពេញលេញ និង​មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរ​ថា គិតត្រឹមថ្ងៃទី៣១ធ្នូឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការបក្សចំនួន៧៣៣៤៥៣រូប។ គណបក្សប្រជាជនកម្ពុជាបានអូសទាញ គណបក្ស​ដទៃ ឱ្យ​មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបានចំនួន ៤២៥៩រូប ដោយ​យើង​បានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ចំនួន ២៤៤១រូប នៅសល់១៨១៨រូប ដែលយើងបានប្រកាសបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាថ្មីនាព្រឹកនេះ។

លោកឃួង ស្រេង បន្តទៀត​ថា គោល​បំណង​របស់​គណបក្សប្រជាជនកម្ពុជា គឺ​ដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បី​រួមគ្នាកសាងប្រទេសជាតិមួយនេះ​ឱ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនានៅកម្ពុជា ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ​ បានមានប្រសាសន៍លើកឡើងថា ពិធី​នេះក៏​បាន​ធ្វើឡើងស្របទៅ​តាម​លក្ខន្តិកៈ​និង​បទបញ្ជាផ្ទៃក្នុង​របស់គណបក្សប្រជាជនកម្ពុជា ហើយក៏ស្របទៅតាម​កាលៈទេសៈ​ជាក់ស្ដែងរបស់ប្រទេសកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកផងដែរថា រូប​សម្ដេចបានប្រកាស​ចូលជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្នាញដើម្បីឯករាជ្យជាតិ ហើយ​ការ​ប្រកាសកាលនោះ បាន​ធ្វើ​ឡើង​ដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួមត្រឹមតែ៥រូបប៉ុណ្ណោះ មិនដូច​ពិធី​ដែល​ធ្វើឡើងនៅពេលនេះទេ។

សម្តេចវិបុលសេនាភក្តី បានបន្ត​ថា សម្រាប់​សមាជិក សមាជិកាទាំង១៨១៨រូបនេះ​នឹង​ទទួលបានសិទ្ធិពេញលេញ ជាសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះ​សុំបងប្អូនកូនក្មួយទាំងអស់ ដែល​បាន​ចូលជា​សមាជិក សមាជិកា​គណបក្សប្រជាជនកម្ពុជា​ត្រូវប្រតិបត្តិ​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​កម្មវិធីនយោបាយ​ របស់គណបក្សប្រជាជនកម្ពុជា ធ្វើ​ទំនាក់ទំនងល្អ​ជាមួយគ្នា ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់​បក្ស​ឱ្យ​បានល្អ ត្រូវ​រក្សាសាមគ្គីភាព​ផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្ស ជាមួយនឹងការជួយគ្នាដើម្បីភាពរីកចម្រើនរបស់គណបក្ស។

សម្ដេចបានមានប្រសាសន៍លើកឡើងទៀត​ថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី ២៨ខែមិថុនាឆ្នាំ១៩៥១ គណបក្ស​ប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់​ស្ថានភាព​គ្រប់​ឧបសគ្គ ដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ។

គណបក្សប្រជាជនកម្ពុជា​បាន​រំដោះប្រទេសជាតិ​ចេញ​ពី​របបប្រល័យ​ពូជសាសន៍​ប៉ុលពត នាថ្ងៃទី៧មករា ១៩៧៩ ហើយ​ត្រូវបានប្រជាពលរដ្ឋកម្ពុជា​ឱ្យថ្ងៃ៧មករានេះ គឺ​ជា​ថ្ងៃកំណើតទី២ របស់ខ្លួន​បើគ្មានថ្ងៃ៧មករា ទេគឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម