ព័ត៌មានជាតិ
២០២៤ អគ្គិភ័យកើតឡើង ៨២៣ លើក ស្លាប់-របួសមនុស្សជិត ៨០ នាក់ កើនជាងឆ្នាំមុន
ឆ្នាំ ២០២៤ គ្រោះអគ្គិភ័យបានកើតឡើងបានកើតឡើងចំនួន ៨២៣ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជិត ៨០ នាក់ មានការកើនឡើង បើធៀបទៅនឹងឆ្នាំ ២០២៣ ដែលមានប្រមាណជាង ៧០ នាក់ ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ នេះ គ្រោះអគ្គិភ័យបានកើតឡើង ចំនួន ៨២៣ លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២០ នាក់ និងរងរបួសចំនួន ៥៩ នាក់ ឆេះផ្ទះ ៨៣៧ ខ្នង តូបផ្សារ ២៧៤ តូប ឃ្លាំងទំនិញ ២៤ កន្លែង រោងចក្រសិប្បកម្ម ២៥ កន្លែង និងអគាររដ្ឋបាល ២៧ កន្លែង ស្លាប់មនុស្ស ២០ នាក់ និងរបួស ៥៩ នាក់។

ក្នុងចំណោម ៨២៣ លើក ក្នុងនោះ នៅរាជធានីភ្នំពេញកើតឡើងច្រើនជាងគេមានចំនួន ១៥០ លើក បណ្តាលឱ្យឆេះផ្ទះ ១៦៧ ខ្នង តូបផ្សារ ២៣ តូប ឃ្លាំងទំនិញ ១៣ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ៤ កន្លែង ស្លាប់មនុស្ស ៥ នាក់ និងរបួស ១១ នាក់។ ក្រៅពីនេះខេត្តកណ្តាលកើតឡើង៣ ២ លើក ឆេះផ្ទះ ៣៣ ខ្នង តូបផ្សារ ៦ ឃ្លាំងទំនិញ ៣ រោងចក្រសិប្បកម្ម ៥ ស្លាប់ ១ នាក់ និងរបួស ៤ នាក់។ ខេត្តតាកែវកើតឡើង ២៣៤ លើក ឆេះផ្ទះ ៣០ ខ្នង អគាររដ្ឋបាល ១ កន្លែង និងស្លាប់ ១ នាក់។ ខេត្តស្វាយរៀងកើតឡើង ២០ លើក ឆេះផ្ទះ ១៨ ខ្នង តូបផ្សារ ១ និងស្លាប់មនុស្ស ២ នាក់។ ខេត្តកំពង់ស្ពឺកើតឡើង ៣៩ លើក ឆេះផ្ទះ ៣៦ ខ្នង តូបផ្សារ ២២ ឃ្លាំងទំនិញ ១ កន្លែង រោងចក្រសិប្បកម្ម ១ កន្លែង ស្លាប់ ២ នាក់ និងរបួស ៤ នាក់។ ខេត្តព្រៃវែងកើតឡើង ៣៧ លើក ឆេះផ្ទះ ៣៤ ខ្នង តូបផ្សារ ២ អគាររដ្ឋបាល ១ កន្លែង និងរបួស ៤ នាក់។ ខេត្តរតនគីរីកើតឡើង ១៦ លើក ឆេះផ្ទះ ១៩ ខ្នង ឃ្លាំងទំនិញ ១ កន្លែង និងរោងចក្រសិប្បកម្ម ១ កន្លែង។ ខេត្តមណ្ឌលគីរីកើតឡើង ៩ លើក ឆេះផ្ទះ ១១ ខ្នង និងតូប ១។ ខេត្តស្ទឹងត្រែងកើតឡើង ១៥ លើក ឆេះផ្ទះ ១៤ ខ្នង តូប ១៤ និងស្លាប់ ១។ ខេត្តក្រចេះកើតឡើង ៣៣ លើក ឆេះផ្ទះ ៣៨ ខ្នងអគាររដ្ឋបាល ២ កន្លែង និងស្លាប់ ១ នាក់។ ខេត្តកំពង់ចាមកើតឡើង ៣១ លើក ឆេះផ្ទះ ៣៧ ខ្នង អគាររដ្ឋបាល ១ កន្លែង និងរបួស ១ នាក់។ ខេត្តកំពង់ធំកើតឡើង ៣២ លើក ឆេះផ្ទះ ៣១ ខ្នង តូប ៦ ស្លាប់ ១ នាក់ និងរបួស ២ នាក់។ ខេត្តកំពង់ឆ្នាំងកើតឡើង ២២ លើក ឆេះផ្ទះ ២១ ខ្នង រោងចក្រសិប្បកម្ម ១ កន្លែង ស្លាប់ ១ នាក់ និងរបួស ១ នាក់។

ខេត្តពោធិ៍សាត់កើតឡើង ១១ លើក ឆេះផ្ទះ ១២ ខ្នង តូប ៣ ឃ្លាំងទំនិញ ១ កន្លែង និងរបួស ១ នាក់។ ខេត្តបាត់ដំបងកើតឡើង ៨៧ លើក ឆេះផ្ទះ ៦៩ ខ្នង តូប ១៤៤ ឃ្លាំងទំនិញ ២ កន្លែង រោងចក្រសិប្បកម្ម ៣ កន្លែង ស្លាប់ ១ នាក់ និងរបួស ២ នាក់។ ខេត្តសៀមរាបកើតឡើង ៥៤ លើក ឆេះផ្ទះ ៤៦ ខ្នង តូប ៦ រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ៥ ស្លាប់ ៣ នាក់ និងរបួស ៦ នាក់។ ខេត្តបន្ទាយមានជ័យកើតឡើង ៤៩ លើក ឆេះផ្ទះ ៦០ ខ្នង តូប ១ អគាររដ្ឋបាល ២ កន្លែង និងរបួស ៥ នាក់។ ខេត្តឧត្តរមានជ័យកើតឡើង ២៦ លើក ឆេះផ្ទះ ២២ ខ្នង តូប ផ្សារ១០ អគាររដ្ឋបាល ២ កន្លែង និងរបួស ១ នាក់។ ខេត្តព្រះវិហារកើតឡើង ២១ លើក ឆេះផ្ទះ ២៤ ខ្នង រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ៣ កន្លែង ស្លាប់ ១ និងរបួស ៦ នាក់។ ខេត្តកោះកុងកើតឡើង ១២ លើក ឆេះផ្ទះ ១៩ ខ្នង តូប ១ និងអគាររដ្ឋបាល ១ កន្លែង។ ខេត្តព្រះសីហនុកើតឡើង ៣៦ លើក ឆេះផ្ទះ ៣៧ ខ្នង តូប ២១ ឃ្លាំងទំនិញ ១ កន្លែង រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ១ កន្លែង និងរបួស ៤ នាក់។ ខេត្តកំពតកើតឡើង ១៦ លើក ឆេះផ្ទះ ៨ ខ្នង និងអគាររដ្ឋបាល ១ កន្លែង។ ខេត្តកែបកើតឡើង ៨ លើក ឆេះផ្ទះ ២ ខ្នង។ ខេត្តប៉ៃលិនកើតឡើង ១០ លើក ឆេះផ្ទះ ៦ ខ្នង និងខេត្តត្បូងឃ្មុំកើតឡើង ៣៣ លើក ឆេះផ្ទះ ៤៣ ខ្នង តូប ១៣ ឃ្លាំងទំនិញ ២ កន្លែង រោងចក្រសិប្បកម្ម ១ កន្លែង អគាររដ្ឋបាល ២ កន្លែង និងរបួស ៧ នាក់។

ចំណែកឆ្នាំ ២០២៣ កន្លងទៅ អគ្គិភ័យបានកើតឡើងចំនួន ៥៧១ លើក បណ្តាលឱ្យឆេះផ្ទះ ៦៣៦ ខ្នង តូបផ្សារ ៤៩៩ តូបឃ្លាំងទំនិញ ១៤ សាលារៀន ១ ខ្នង រោងចក្រសិប្បកម្ម ១១ កន្លែង អគាររដ្ឋបាល ១៤ កន្លែង ស្លាប់មនុស្ស ៣០ នាក់ និងរបួស ៤៤ នាក់។
បើតាមលោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


