Connect with us

សន្តិសុខសង្គម

ករណី​ស្ត្រី​ម្នាក់​បង្ហោះ TikTok ថា “ទុកម៉ូតូ​នៅ​ខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល” នៅ​ខណ្ឌពោធិ៍សែនជ័យគឺជារឿងចោទប្រកាន់នគរបាល

បានផុស

នៅ

ភ្នំពេញ ៖ ជុំវិញករណីស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong បានបង្ហោះវីដេអូ ដែលមានខ្លឹមសារ​ថា “ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់​សេវា ១៥ម៉ឺនរៀល “នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់​បាន​ឃើញការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន០២រូប មកសាកសួរ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់របស់ស្ត្រីខាងលើ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនថ្នាក់ដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក Scoopy និងកង់ បណ្តាល​ឱ្យមានរបួសស្រាលចំនួន០២នាក់ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ វាស់វែង និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយបានអញ្ជើញភាគីទាំងសងខាង ដើម្បីដោះស្រាយតាមនីតិវិធី។

នគរបាល​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពីសួរនាំរួច ភាគីទាំងសងខាងបានយល់សម្របសម្រួល ឯកភាព ដោយភាគីអ្នកតំណាងម្ចាស់ម៉ូតូយល់ព្រមសងសំណងចំនួន ៣០០.០០០រៀល (៣០ម៉ីនរៀល) ដល់ភាគីអ្នកជិះកង់ ចំណែកប្រាក់ចំនួន១៥ម៉ឺនរៀល ខាងភាគីអ្នកតំណាងម្ចាស់ម៉ូតូបានជួយឧបត្ថម្ភដល់មន្ត្រីផ្នែកជំនាញ ដោយស្ម័គ្រចិត្តដោយឃើញសមត្ថកិច្ចបានប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយបញ្ហាជូនគាត់។

ដោយ​សមត្ថកិច្ច​មិនបានទាមទារថវិកាពីគាត់នោះទេ ចំណែក៥ម៉ឺនរៀលទៀត គឺថ្លៃឈ្នួលរ៉ឺម៉កឯកជនដឹកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ ក្រោយដោះស្រាយបញ្ចប់រឿង សមត្ថកិច្ចប្រគល់ម៉ូតូឱ្យទៅអ្នកតំណាងម្ចាស់ម៉ូតូវិញផងដែរ។ ក្រោយមកក៏មានស្ត្រីម្នាក់ មានអាខោន Tiktok ឈ្មោះ Navin Kong ដែលជាសាច់ញាតិភាគីម៉ូតូ បានយកករណីនេះនិយាយបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ចដូចខាងលើ។

ជុំវិញការចោទប្រកាន់នេះ សមត្ថកិច្ចក៏បានធ្វើការទំនាក់ទំនងបុរសអ្នកតំណាងម្ចាស់ម៉ូតូ មកសួរនាំបំភ្លឺចំពោះស្រ្តីខាងលើបង្ហោះតាមបណ្តាញ Tiktok ចោទប្រកាន់មកលើនគរបាលខណ្ឌពោធិ៍សែនជ័យ តែអ្នកតំណាងម្ចាស់ម៉ូតូមិនព្រមចូលខ្លួនមកបំភ្លែនោះទេ ដោយលើកហេតុផលថារវល់ការងារមិនមានពេលជួប។

ដោយឡែកចំពោះស្ត្រីម្នាក់ ដែលមានអាខោន Tiktok ឈ្មោះ Navin Kong បានបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ច សមត្ថកិច្ចក៍បានទំនាក់ទំនងឲ្យចូលខ្លួនដើម្បីបំភ្លឺដោះស្រាយ តែសមត្ថកិច្ចបានទំនាក់ទំនងជាច្រើនដង ដោយស្ត្រីរូបនោះមិនបានសហការចូលមកបំភ្លឺនោះទេ។

ពាក់ព័ន្ធករណីនេះដែរ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការព្រមាន និងធ្វើកិច្ចសន្យាជាមួយមន្ត្រីផ្នែកជំនាញ កុំឱ្យប៉ះពាល់យកថវិកាពីប្រជាពលរដ្ឋ៕

ដោយ ៖ សំណង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម