ព័ត៌មានអន្ដរជាតិ
ជនជាតិឥណ្ឌា១០លាននាក់ សម្រុកមុជទឹកលាងបាប ក្នុងថ្ងៃពិសេសនៃពិធីបុណ្យ Kumbh Mela
អ្នកកាន់សាសនាហិណ្ឌូជាង ១០លាននាក់ បាននាំគ្នាជ្រមុជទឹក ដើម្បីលាងបាបកម្មក្នុងពិធីបុណ្យ Kumbh Mela ស្ថិតនៅទីក្រុង Prayagra រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរក្នុងតំបន់ ការមុជទឹកនៅថ្ងៃពុធទី១២កុម្ភៈនេះ មានរយៈពេល ៤ម៉ោង ដែលត្រូវចាត់ទុកជាថ្ងៃដ៏វិសុទ្ធបំផុតនៃពិធីបុណ្យហិណ្ឌូដែលប្រារព្ធរយៈពេល៤៥ថ្ងៃ ហើយក៏ជាការជួបជុំមនុស្សជាតិដ៏ធំបំផុតរបស់ពិភពលោកផងដែរ។
មន្ត្រីនៅកន្លែងពិធីបុណ្យ Kumbh Mela បានបង្កើនចំនួនប៉ូលិស និងដាក់ពង្រាយការល្បាតតាមអាកាស សម្រាប់ករណីសង្គ្រោះបន្ទាន់ណាមួយ។
លោក Prashant Kumar មេប៉ូលិសក្នុងរដ្ឋ Uttar Pradesh បានប្រាប់ថា៖ «ត្រឹមមួយថ្ងៃ មានមនុស្សច្រើននៅក្នុងទីក្រុងនេះ ច្រើនជាងចំនួនប្រជាជននៃប្រទេសមួយចំនួនទៅទៀត ហើយតួលេខនេះកំពុងកើនឡើងជាបន្តបន្ទាប់»។
លោកបានបន្ថែមថា មនុស្សជាង ១០លាននាក់បានចុះងូតទឹកតាំងពីម៉ោង ៨ព្រឹក ហើយមានការរំពឹងទុកថានឹងកើនឡើងច្រើនបន្ថែមទៀត។
ចន្ទពេញវង់នៅថ្ងៃទី១២ខែកុម្ភៈនេះ ឬហៅថាថ្ងៃ «Magh Poornima» ត្រូវបានចាត់ទុកជាថ្ងៃដ៏វិសុទ្ធបំផុតនៅក្នុងពិធីបុណ្យ Kumbh Mela។
ការរក្សាសុវត្ថិភាព គឺជាបញ្ហាប្រឈមដ៏ចម្បងក្នុងពិធីបុណ្យនេះ។ តួយ៉ាង មនុស្សជាង ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការរត់ជាន់គ្នាកាលពីថ្ងៃទី២៩មករា ខណៈដែលមនុស្សជាង ៧៦លាននាក់បានទៅងូតទឹកលាងបាបនៅក្នុងពិធីបុណ្យ Kumbh Mela។
សូមជម្រាបជាថ្មី ពិធីបុណ្យ Kumbh Mela គឺរៀបចំឡើងរៀងរាល់១២ឆ្នាំម្តងនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបីគឺ គង្គា យ៉ាមូណា និង សារ៉ាស្វាទី។
អ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតនៅក្នុងទឹកពិសិដ្ឋនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឲ្យពួកគេ ទទួលបានសេចក្ដីសង្រ្គោះ៕




ដោយ៖ ឈាង
ចុចអាន៖ ឥណ្ឌា កើតហេតុការណ៍ រត់ជាន់គ្នាជាថ្មីក្នុងពិធីបុណ្យសាសនា ស្លាប់មនុស្សច្រើននាក់ទៀត

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ