KPT+
តើនិមិត្តសញ្ញានៅលើក្រដាសប្រាក់មួយដុល្លារអាមេរិកមានអត្ថន័យយ៉ាងណា?
អ្នកណាខ្លះដែលធ្លាប់ឆ្ងល់ទេថា មានអ្វីនៅពីក្រោយការរចនានិងនិមិត្តសញ្ញារបស់ក្រដាសប្រាក់មួយដុល្លារឬអត់?
ជាការពិត ការបញ្ចូលរូបនីមួយៗចូលក្នុងរូបិយប័ណ្ណមួយនេះ មិនមែនជាការជ្រើសរើសដោយចៃដន្យនោះទេ។ ជាក់ស្ដែង រូបប្រធានាធិបតី ចចវ៉ាស៊ីនតោន ជាដើម។
តោះ! ឥឡូវមកស្វែងយល់និមិត្តសញ្ញាទាំងនោះ!
ពីរ៉ាមីត

ពីរ៉ាមីត ជារូបមួយក្នុងចំណោមរូបភាពល្បីល្បាញបំផុតនៅលើក្រដាសប្រាក់ ១ ដុល្លារ។ រូបនេះខ្ចីពីអរិយធម៌អេហ្ស៊ីបដែលជាអត្ថន័យនៃភាពខ្លាំង និងសមត្ថភាពរបស់រដ្ឋតាមជំនាន់នីមួយៗ។ រីឯឃ្លាឡាតាំង ‘Annuit Coeptis’ នៅជុំវិញកំពូលពីរ៉ាមីតមានន័យថា “ព្រះជាម្ចាស់គាប់ព្រះហទ័យនឹងកិច្ចការរបស់យើង” ។ ដោយឡែកឃ្លានៅក្រោមរូបពីរ៉ាមីត ‘Novus Ordo Seclorum’ ប្រែថា “លំដាប់អាយុនៃសម័យកាល ”។
ភ្នែកមួយគ្រាប់
ដូចដែលបានឃើញ នៅលើកំពូលពីរ៉ាមីតមានគ្រាប់ភ្នែកមួយបើករហូត។ វាជាអត្ថន័យនៃការប្រុងប្រៀបខ្លួនរួចជាស្រេច និងការមើលឃើញគ្រប់យ៉ាងលើលោកជានិរន្តរ៍។ ស្ថាបនិកក្រដាសប្រាក់មួយដុល្លារទាញការបំផុសគំនិតនេះពីទេវកថារបស់អេហ្ស៊ីបគឺ ព្រះនេត្រអទិទេព Horus។
អក្សរនៅលើជើងពីរ៉ាមីត
‘MDCCLXXVI’! វាជាលេខរ៉ូម៉ាំងដែលប្រកបថា ឆ្នាំ ១៧៧៦ ។
ខែលឥន្ទ្រី
ខែលជានិមិត្តរូបនៃគុណធម៌របស់រដ្ឋាភិបាលសហព័ន្ធអាមេរិកទាំងមូល ដែលរបារឆ្នូតបញ្ឈរតំណាងឲ្យការគាំទ្រពីរដ្ឋនីមួយៗ។
ផ្កាយពីលើឥន្ទ្រី

ផ្កាយចំនួន ១៣ ជានិមិត្តសញ្ញានៃអាណានិគមចម្រុះទាំង ១៣ រដ្ឋ ដែលទើបចាប់ផ្ដើមបង្កើតសហរដ្ឋអាមេរិកដំបូង។
ក្រញាំឥន្ទ្រី
ក្រញាំឥន្ទ្រីម្ខាងមានព្រួញ ១៣ ឯម្ខាងទៀតជាមែកអូលីវដែលមានស្លឹកនិងផ្លែ ១៣ ជានិមិត្តសញ្ញាតុល្យភាពរវាងសន្តិភាពនិងសង្គ្រាម។
ត្រារបស់នាយកដ្ឋានរតនាគារ
ត្រានាយកដ្ឋានរតនាគារ មានរូបជញ្ជីងយុត្តិធម៌ ដោយពីក្រោមនោះ មានផ្កាយ ១៣ គ្រាប់ និងនៅពីក្រោមផ្កាយនោះទៀតមានកូនសោមួយ។ និមិត្តសញ្ញានេះ តំណាងសិទ្ធិអំណាចមន្ត្រីអាជ្ញាធរ។
លេខសម្គាល់មណ្ឌលបោះពុម្ព

ខាងឆ្វេងនៃក្រដាសប្រាក់ មានលេខនៅទីនោះ។ លេខនេះជាសញ្ញាសម្គាល់របស់ធនាគាររដ្ឋដែលបានបោះពុម្ពរូបិយប័ណ្ណ។ ក្នុងនោះមណ្ឌលបោះពុម្ពលុយមានចំនួន ១២ នៅទូទាំងសហរដ្ឋអាមេរិក។ ឧទាហរណ៍ ធនាគារជាតិរដ្ឋញូយ៉ក មានលេខសម្គាល់លេខ ២ បើសិនរដ្ឋនេះជាអ្នកបោះពុម្ពប្រាក់ ដូច្នេះខាងឆ្វេងក្រដាសប្រាក់នឹងមានលេខ ២ ជាចំណាំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ clark
ចុចអាន៖ការពិតទាំង ៧ ទាក់ទិននឹងក្រដាសប្រាក់មួយដុល្លារអាមេរិក
ចុចអាន៖មកស្គាល់បុគ្គលល្បីៗដែលធ្លាប់មានវត្តមានលើក្រដាសប្រាក់ដុល្លារអាមេរិក

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច