ជីវិតកម្សាន្ដ
បវរកញ្ញាវៀតណាម Thuy Tien ជាប់ទោសហើយ ត្រូវអស់មកុដទៀត
កាលពីពេលថ្មីៗនេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានចេញព័ត៌មានស្តីពីការកាត់ទោស និងឃុំខ្លួនបណ្ដោះអាសន្នលើ បវរកញ្ញា Nguyen Thuc Thuy Tien ដែលជាអតីតម្ចាស់ជ័យលាភី Miss Grand International 2021 (MGI) ពីបទបោកប្រាស់អតិថិជនដែលមានចែងក្នុងប្រការ ២ មាត្រា ១៩៨ នៃក្រមព្រហ្មទណ្ឌថា ជាអ្នកសមគំនិតជាមួយចុងចោទនៃក្រុមហ៊ុនភាគហ៊ុន Chi Em Rot ។

បន្ទាប់ពីទទួលដំណឹងថា កញ្ញា Thuy Tien ធ្លាក់ក្នុងបញ្ហាផ្លូវច្បាប់មិនត្រឹមតែបង្កភាពចលាចលក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងអង្រួនសហគមន៍សម្រស់អន្តរជាតិទៀតផង។ មនុស្សបានងាកមកចាប់អារម្មណ៍ទៅលើលោក Nawat Itsaragrisil ដែលជាប្រធាន Miss Grand International អំពីជោគវាសនានៃការគ្រងមកុដរបស់ Thuy Tien។
យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះដែរ នៅក្នុងសន្និសីទសារព័ត៌មានប្រកាសពីតំណាងរបស់ប្រទេសថៃក្នុងកម្មវិធី Miss & Mister Supranational 2025 មេ MGI រូបនេះ បានផ្តល់ការឆ្លើយតបជាផ្លូវការ ចំពោះឧប្បត្តិហេតុដែលកើតឡើងលើអតីតម្ចាស់មកុដនាង Thuy Tien។
លោក Nawat បានបញ្ជាក់ថា លោកកំពុងតាមដានករណីពាក់ព័ន្ធនឹងលោក Thuy Tien ។ ទាក់ទិននឹងការដកម្កុដរាជនីសម្រស់នេះ លោកបាននិយាយថា លោកនឹងពិចារណាអនុវត្តវិធានការនេះ ប្រសិនបើនាងទទួលទោសធ្ងន់នាពេលខាងមុខ។
ពាណិជ្ជករវ័យ៧១រូបនេះបាននិយាយថា «បច្ចុប្បន្នចំណងជើងនៃព៌ត៌មានរបសនាងនៅតែដដែល ព្រោះការបំពានមិនបានកើតឡើងអំឡុងពេលនាងជា Miss Grand International នោះទេ នេះជាទង្វើផ្ទាល់ខ្លួន ពួកយើងមិនមានផែនការជាក់លាក់ក្នុងការដកតំណែងនោះទេ ប៉ុន្តែអនាគតគឺមិនអាចទាយទុកជាមុនបាន។ ប្រសិនបើក្រោយមកត្រូវកាត់ទោសធ្ងន់ យើងនឹងពិចារណាឡើងវិញ»។

ទន្ទឹមគ្នានោះដែរ នៅពេលសួរថា តើករណីរបស់ Thuy Tien ប៉ះពាល់ដល់ស្ថាប័ន MGI ឬយ៉ាងណានោះ លោក បានបញ្ជាក់ថា «ប្រសិនបើមានរឿងកើតឡើងនៅពេលដែលនាងនៅជាប់កុងត្រាជាមួយខ្ញុំ វាច្បាស់ជាប៉ះពាល់។ ប៉ុន្តែតាមពិតទៅ នាងមិនបាននៅជាមួយយើងយូរទេ ឆ្នាំនេះ គឺជាឆ្នាំទី៥ហើយ ចាប់តាំងពីកិច្ចសន្យាបានបញ្ចប់»។
លោកក៏បាននិយាយបន្ថែមទៀតថា «មនុស្សគ្រប់រូបមានផ្លូវផ្ទាល់ខ្លួន ហើយត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ សាលក្រមធំបំផុតមិនត្រឹមតែមកពីរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ចេញពីប្រជាជនវៀតណាមដែរ។ ពួកគេក៏ថ្កោលទោសយ៉ាងខ្លាំងផងដែរ។ នេះជាមេរៀនមួយ ប៉ុន្តែខ្ញុំបញ្ជាក់ថា ឧប្បត្តិហេតុនេះមិនពាក់ព័ន្ធនឹងស្ថាប័នរបស់យើងទេ»។
ប្រធាន MGI ក៏បានចែករំលែកថា៖ «បើអ្នកណាចង់រិះគន់ ឬចំអកស្ថាប័ននោះគឺអាស្រ័យលើគេ ពួកយើងតែងតែស្តាប់ ប៉ុន្តែយើងមិនឃើញមានផលប៉ះពាល់ទេ ព្រោះយើងត្រូវយល់ថា ពេលបុគ្គលនោះលែងមានកុងត្រាជាមួយគ្នាហើយ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងទៀតទេ គេរស់នៅតាមបៀបជារបស់គេ។ ប៉ុន្តែ ប្រសិនបើនាងនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ រឿងនេះប្រាកដជាមិនកើតឡើងទេ។ ប្រសិនបើមនុស្សចង់ស្តីបន្ទោស បន្ទោសភ្នាក់ងារគ្រប់គ្រងបច្ចុប្បន្ន គឺអ្នកដែលបានសម្រេចចិត្តទទួលយកកម្មវិធី ធ្វើជាអ្នកគ្រប់គ្រង និងផ្តល់ដំបូន្មានថា តើត្រូវធ្វើឬអត់។ ប៉ុន្តែឥឡូវនេះ យើងមិនពាក់ព័ន្ធនឹងនាងទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បវរកញ្ញាវៀតណាម Thuy Tien បានចំណូលពីការផ្សាយផលិតផលក្លែងបន្លំ ខ្ទង់លានដុល្លារឯណោះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


