ព័ត៌មានជាតិ
អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងសាងសង់រូបឆ្នាំងដ៏ធំមួយជានិមិត្តសញ្ញា
សំណង់រូបឆ្នាំងដ៏ធំមួយជានិមិត្តសញ្ញារបស់ខេត្តកំពង់ឆ្នាំង កំពុងកសាងឡើងបានប្រមាណ ៣០ភាគរយហើយ នៅចំណុចផ្លូវ បំបែកវាងក្រុងកំពង់ឆ្នាំង នៅលើផ្លូវជាតិលេខ ៥ កំពុងកសាងថ្មីនៅ ចន្លោះគីឡូម៉ែត្រលេខ ៨២ , ៨៣ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

មន្ត្រីនៃមន្ទីរសាធារណការខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សំណង់រូបឆ្នាំងដ៏ធំនេះ គឺអាជ្ញាធរខេត្តកំពង់ ឆ្នាំងបានស្នើទៅក្រសួងសាធារណ ការសុំកសាងនៅចំណុចខាងលើជាផ្លូវបំបែកវាងក្រុងកំពង់ឆ្នាំង ដើម្បីធ្វើជានិមិត្តសញ្ញាសំគាល់ ខេត្តកំពង់ឆ្នាំង ហើយសំណើរនេះ ក៏ត្រូវបានក្រុមហ៊ុន ជួសជុលកសាងផ្លូវជាតិលេខ៥ យល់ព្រមកសាងឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ។


សូមបញ្ជាក់ថា នៅ ក្នុងខេត្តកំពង់ ឆ្នាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន សមិទ្ធផលនានាបានកើតឡើងយ៉ាងច្រើនគួរឲ្យកត់ សម្គាល់ ជាពិសេស គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះតែម្តង ដែលធ្វើឲ្យនៅគ្រប់មូលដ្ឋានភូមិឃុំស្រុកក្រុងនិងក្នុងខេត្តមានផ្លូវលំ ផ្លូវគ្រួស ក្រហម ផ្លូវបេតុង ផ្លូវកៅស៊ូគាត់ខ្វែងធ្វើឲ្យប្រជាពលរដ្ឋមានទំនាក់ទំនងប្រកបមុខរបរចិញ្ចឹមជីវិតកាន់តែធូរធារឡើងជាលំដាប់។ ជាមួយគ្នានេះដែរផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅកាន់ប៉ោយប៉ែត បាននិងកំពុងជួសជុលកសាងជារៀងរាល់ថ្ងែរយៈពេលជាង៣ឆ្នាំហើយ ដើម្បីឲ្យបានធំទូលាយ ដែលសង្ឃឹមថា នៅក្នុងឆ្នាំ ២០២២ និង ២០២៣ ខាងមុខនេះ ផ្លូវជាតិលេខ៥នឹងកសាងបានរួចរាល់ នឹងធ្វើចរាចរណ៍បានដោយងាយស្រួល។


សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម ផ្លូវគឺមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះចំពោះការកសាងផ្លូវ ខាងលើនេះប្រជាពលរដ្ឋពិតជាសូមស្វាគមន៍យ៉ាងកក់ក្តៅ និងមានជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាការគ្រប់គ្រងដឹកនាំរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិ នឹងមានការរីកចម្រើនលើគ្រប់វិស័យនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ អ្នកនាំពាក្យ៖ជំងឺកូវីដ១៩មិនធ្វើឲ្យប៉ះពាល់ដល់គម្រោងស្ថាបនាហេរដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


