KPT+
មកស្គាល់បុគ្គលល្បីៗដែលធ្លាប់មានវត្តមានលើក្រដាសប្រាក់ដុល្លារអាមេរិក
រូបិយប័ណ្ណដុល្លារអាមេរិកសុទ្ធសឹងតែជារូបមេដឹកនាំ និងបុគ្គលមានកេរ្តិ៍របស់រដ្ឋនៅលើក្រដាសប្រាក់ទាំងអស់។ ចុះតើលោកអ្នកស្គាល់ទេថា នរណាខ្លះដែលរតនាគារជាតិបានជ្រើសរើសដាក់នៅលើរូបិយប័ណ្ណទាំងនោះ?
ក្រដាសប្រាក់ ១ ដុល្លារ

រូបិយប័ណ្ណនេះ ដាក់រូបប្រធានាធិបតីទី១ សហរដ្ឋអាមេរិក ចចវ៉ាស៊ីនតោន (George Washington) ដែលរូបរបស់លោកក៏បានដាក់លើកាក់ ០.២៥ សេនផងដែរ។
ក្រដាសប្រាក់ ២ ដុល្លារ

នៅលើក្រដាសប្រាក់ ២ ដុល្លារជាលោក ថូម៉ាសជេហ្វឺសុន (Thomas Jefferson) ដែលជាប្រធានាធិបតីទី៣របស់សហរដ្ឋអាមេរិក។ ក្រៅពីនោះ ប្រធានាធិបតីរូបនេះមាននៅលើកាក់នីកែល ឬកាក់ ៥ សេន។
ក្រដាសប្រាក់ ៥ ដុល្លារ

លោក អប្រាហាំលីនខុន (Abraham Lincoln) ជាប្រធានាធិបតីទី ១៦ ដែលត្រូវបានរតនាគារប្រើរូបដាក់លើក្រដាសប្រាក់ ៥ ដុល្លារ និងនៅលើកាក់មួយសេនផងដែរ។
ក្រដាសប្រាក់ ១០ ដុល្លារ

លោក អាឡិចហ្សាន់ដឺរ ហាមីលតុន( Alexander Hamilto) ត្រូវបានដាក់លើក្រដាសប្រាក់នេះ។ ប៉ុន្តែអាឡិចហ្សាន់ដឺរ មិនមែនជាប្រធានាធិបតីទេ លោកជាបិតាសហរដ្ឋអាមេរិកដែលចូលរួមបង្កើតរដ្ឋនេះ ក្រោយលោក Benjamin Franklin ។
ក្រដាសប្រាក់ ២០ ដុល្លារ

ការធ្វើបច្ចុប្បន្នភាពចុងក្រោយគិតត្រឹមខែមេសា ឆ្នាំ ២០១៦ រតនាគារសហរដ្ឋអាមេរិកប្រកាសផែនការដាក់រូបលោកស្រី Harriet Tubman នៅលើក្រដាសប្រាក់ ២០ ដុល្លារ។ ប៉ុន្តែបច្ចុប្បន្នក្រដាសប្រាក់នេះ នៅដាក់រូបលោក អេនឌ្រូជេកសុន (Andrew Jackson) នៅឡើយ។ លោកជាប្រធានាធិបតីទី៧ ដែលគេប្រើដាក់លើកាក់មួយដុល្លារផងដែរ។
ក្រដាសប្រាក់ ៥០ ដុល្លារ

រូបិយប័ណ្ណ ៥០ ដុល្លារជាប្រធានាធិបតីទី១៨ គឺលោក អ៊ុយលីសេស ហ្គ្រេន (Ulysses S. Grant) ។ វត្តមានរបស់លោកក៏មាននៅលើកាក់ ៥០ សេនផងដែរ។
ក្រដាសប្រាក់ ១០០ ដុល្លារ

ក្រដាសប្រាក់ ១០០ ដុល្លារជារូបរបស់ជាបិតាកសាងសហរដ្ឋអាមេរិកលោក បេនយ៉ាមីនហ្វ្រែនគ្លីន (Benjamin Franklin)។ លោកធ្លាប់មានវត្តមាននៅលើកាក់កន្លះដុល្លារកាលពីឆ្នាំ ១៩៤៨-១៩៦៣ ។
ក្រដាសប្រាក់ ១០០០ ដុល្លារ
ក្រដាសប្រាក់ ១.០០០ ដុល្លារជារូបរបស់ប្រធានាធិបតីទី២២ លោក ហ្គ្រូវឺក្លូលឡិន (Grover Cleveland)។

ក្រដាសប្រាក់ ៥០០ ដុល្លារ

លើក្រដាសប្រាក់ ៥.០០០ ដុល្លារជារូបលោក ជេមម៉ាឌីសុន (James Madison) ប្រធានាធិបតីទី៤ ហើយរូបរបស់លោកក៏មាននៅលើកាក់មួយដុល្លារដូចគ្នា។
ក្រដាសប្រាក់ ១០០០០ ដុល្លារ

ក្រដាសប្រាក់ ១០.០០០ ដុល្លារ ជារូបអតីតប្រធានក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក សាម៉ុនឆេស (Salmon P.Chase)។
ក្រដាសប្រាក់ ១០០០០០ ដុល្លារ

លោក វូដ្រូវីលសុន (Woodrow Wilson) ប្រធានាធិបតីទី២៨ ជាបុគ្គលមានវត្តមាននៅលើរូបិយប័ណ្ណ ១០០.០០០ ដុល្លារ។
ក្រដាសប្រាក់ ១០០០០០០ ដុល្លារ
ក្រដាសប្រាក់ ១.០០០.០០០ ដុល្លារ នៅមិនទាន់មានទេ វាមានតែរូបផ្សព្វផ្សាយប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ marshu.com
ចុចអាន៖មកស្គាល់មហាសេដ្ឋីស្ត្រីជើងខ្លាំង ក្នុងវិស័យបច្ចេកវិទ្យាSHERLY SANDBERG
ចុចអាន៖បង្ហាញមុខមហាសេដ្ឋីវ័យក្មេងជាងគេទាំង ៤ រូប ដែលមានជំនួញរាប់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


