ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ស្នើបទឈប់បាញ់រយៈពេល៥ទៅ១០ឆ្នាំជាមួយអ៊ីស្រាអែល
ក្រុមហាម៉ាស បានស្នើបទឈប់បាញ់ជាមួយអ៊ីស្រាអែលដែលមានរយៈពេលពី ៥ ទៅ ១០ឆ្នាំ គួបផ្សំនឹងការផ្លាស់ប្តូរអ្នកទោស។ នេះបើយោងតាមលោក Adam Boehler បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

គំនិតផ្តួចផ្តើមនេះ បានកើតឡើងក្នុងអំឡុងពេលកិច្ចពិភាក្សាដោយសម្ងាត់រវាងលោក Boehler និងមន្ត្រីជាន់ខ្ពស់របស់ហាម៉ាសលោក Khalil al-Hayya។ លោក Boehler បានសម្តែងសុទិដ្ឋិនិយម ដោយលើកឡើងថា ក្រុមហាម៉ាសអាចនឹងពិចារណាការរំសាយអាវុធ និងបោះបង់ការគ្រប់គ្រងតំបន់ហ្គាហ្សា ដើម្បីជួយសម្រួលដល់បទឈប់បាញ់។
លោក Boehler បាននិយាយកាលពីថ្ងៃទី៩ខែមីនាថា៖ «ពួកគេបានស្នើឲ្យមានបទឈប់បាញ់ពី ៥ ទៅ ១០ឆ្នាំ ដែលក្រុមហាម៉ាសនឹងដាក់អាវុធចុះទាំងអស់ ហើយសហរដ្ឋអាមេរិកនឹងចូលជួយ ក៏ដូចជាប្រទេសដទៃទៀត ធានាថា មិនមានផ្លូវរូងក្រោមដី គ្មាននរណាផ្ដួលរលំយោធា ហើយក្រុមហាម៉ាសមិនពាក់ព័ន្ធនឹងនយោបាយតទៅមុខទៀតទេ»។
ការលាតត្រដាងនៃកិច្ចចរចាទាំងនេះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមន្ត្រីអ៊ីស្រាអែល។ រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich បានរិះគន់ជាសាធារណៈចំពោះវិធីសាស្រ្តរបស់លោក Boehler ដោយអះអាងថា គាត់មិនអាចតំណាងឲ្យផលប្រយោជន៍របស់អ៊ីស្រាអែលទេ។ រដ្ឋបាលអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានដឹងពីការចរចារទាំងនេះ តាមរយៈបណ្តាញសារព័ត៌មានរបស់អាមេរិក មុនពេលទទួលបានការជូនដំណឹងជាផ្លូវការ ដែលធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ។
លោក Steve Witkoff បេសកជនមជ្ឈិមបូព៌ារបស់លោក ត្រាំ បានសង្កត់ធ្ងន់ថា ដើម្បីឲ្យកិច្ចព្រមព្រៀងបទឈប់បាញ់ណាមួយមានប្រសិទ្ធភាព ក្រុមហាម៉ាសត្រូវតែបោះបង់ចោលអាវុធ និងចាកចេញពីតំបន់ហ្គាហ្សា។ លោក Witkoff ដែលបច្ចុប្បន្ននៅប្រទេសកាតាសម្រាប់ការចរចាបន្ថែម បានគូសបញ្ជាក់ថា សន្តិភាពមិនអាចទទួលបានទេដរាបណាកងកម្លាំងយោធារបស់ក្រុមហាម៉ាសបង្កការគំរាមកំហែងដល់អ៊ីស្រាអែល។ លោកក៏បានលើកឡើងពីភាពចាំបាច់នៃការកំណត់អ្នកស្នងតំណែងដើម្បីគ្រប់គ្រងតំបន់ហ្គាហ្សា ក្រោយបទឈប់បាញ់ត្រូវបានអនុវត្តផងដែរ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


