ព័ត៌មានអន្ដរជាតិ
ចិន អង្វរករមីយ៉ាន់ម៉ា សូមឈប់បាញ់លើក្បួនដឹកជំនួយ យកទៅជួយជនរងគ្រោះរញ្ជួយដី
ប្រទេសចិនបានអង្វរករដល់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា សូមឈប់បាញ់ប្រហារលើក្បួនដែលដឹកជំនួយសង្គ្រោះបន្ទាន់យកទៅជួយជនរងគ្រោះដោយរញ្ជួយដី តទៅទៀត។ នេះបើតាមការចុះផ្សាយរបស់ Xinhua។

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធទី២ខែមេសាឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Guo Jiakun និយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង សូមអំពាវនាវដល់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវធានាសុវត្ថិភាពដល់កម្មករសង្គ្រោះរញ្ជួយដី និងក្បួនដឹកគ្រឿងជំនួយពីរដ្ឋចិន និងប្រទេសផ្សេងទៀត ខណៈជំនួយដែលផ្តល់ដោយកាកបាទក្រហមចិន បានទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ និងកំពុងធ្វើដំណើរទៅកាន់តំបន់រងគ្រោះដោយគ្រោះមហន្តរាយនៅទីក្រុង Mandalay។
ការអង្វរកររបស់ចិន កើតឡើងមួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកម្លាំងរបបយោធានៅភាគខាងជើងរដ្ឋ Shan បានវាយប្រហារលើក្បួនរថយន្តជំនួយសង្គ្រោះរបស់ចិន។

យោងតាមប្រភពពីកងទ័ពរំដោះជាតិតាអាំង (TNLA), ក្បួនរថយន្តជំនួយមនុស្សធម៌ដែលមានរថយន្តចំនួន៩គ្រឿងរៀបចំដោយកាកបាទក្រហមចិន ត្រូវបានវាយប្រហារដោយកងកម្លាំងរបបយោធាកាលពីយប់ថ្ងៃអង្គារនៅក្នុងភូមិ Ommathi សង្កាត់ Nawnghkio ភាគខាងជើងរដ្ឋ Shan។
ក្រោយរងការវាយប្រហារ ក្បួនរថយន្តត្រូវបង្ខំចិត្តវិលត្រឡប់ទៅក្រុង Nawnghkio ដែលគ្រប់គ្រងដោយ TNLA វិញ។

កាលពីដើមសប្តាហ៍នេះដែរ លោក មីន អ៊ុងឡាំង បានបញ្ជាឲ្យកងទ័ពមីយ៉ាន់ម៉ា បើកការវាយប្រហារអាកាសនៅក្រុង Salin នៃតំបន់ Magway និងក្រុង Singu នៃតំបន់ Mandalay បណ្តាលឲ្យជនស៊ីវិលជាង៤០នាក់ស្លាប់ រួមមានទាំងកុមារផងដែរ។ លើសពីនេះក៏មានការវាយប្រហារលើភូមិចំនួន២នៅក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan បណ្តាលឲ្យជនស៊ីវិល៥នាក់រងរបួស និងខ្ទេចអស់ផ្ទះ២ខ្នងទៀតផង។
សូមជម្រាបថា យោងតាមសមាគមសំឡេងប្រជាធិបតេយ្យភូមា (DVB) គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រដ៏សាហាវ បានកើនឡើងដល់ ៣ ៨៦៦នាក់ហើយ ខណៈ ៥ ៤៥៥នាក់របួសនិង៧១៩នាក់បាត់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កងកម្លាំងរបបយោធា វាយប្រហារលើក្បួនរថយន្តជំនួយមនុស្សធម៌ចិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


