Connect with us

ព័ត៌មានអន្ដរជាតិ

កងកម្លាំងរបបយោធា វាយប្រហារ​លើ​ក្បួនរថយន្តជំនួយមនុស្សធម៌ចិន​​

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ The Irrawaddy នៅថ្ងៃទី២ ខែមេសានេះ ក្បួនរថយន្តជំនួយសង្គ្រោះ​​​​​​របស់​ចិន​សម្រាប់​​​គ្រោះរញ្ជួយដី ត្រូវបានវាយប្រហារដោយកងកម្លាំងរបបយោធានៅភាគខាងជើងរដ្ឋ Shan ខណៈប្រទេស​មីយ៉ាន់​ម៉ា​កំពុងមានទុក្ខ​ជាទម្ងន់ដោយសារ​គ្រោះ​រញ្ជួយដ៏សាហាវតាំងពីថ្ងៃសុក្រសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្បួន​រថយន្តជំនួយមនុស្សធម៌ដែលមានរថយន្តចំនួន៩​គ្រឿងរៀបចំដោយកាកបាទក្រហមចិនត្រូវបានវាយប្រហារដោយកងកម្លាំងរបបយោធាកាលពីយប់ថ្ងៃអង្គារនៅក្នុងភូមិ Ommathi សង្កាត់ Nawnghkio ភាគខាងជើងរដ្ឋ Shan។​ នេះបើយោងតាមកងទ័ពរំដោះជាតិតាអាំង (TNLA) ។

ក្បួន​រថយន្ត​នេះ​កំពុង​ផ្តល់​ជំនួយ​សង្គ្រោះ​គ្រោះ​រញ្ជួយ​ដី​ពី​ប្រទេស​ចិន ហើយត្រូវ​បាន​បង្ខំ​ឱ្យ​ត្រឡប់​ទៅ​ក្រុង Nawnghkio ​ដែល​គ្រប់គ្រង​ដោយ TNLA វិញ បន្ទាប់​ពី​ការ​វាយ​ប្រហារ។ បើតាមTNLA កងកម្លាំង​របបយោធា​ត្រូវ​បាន​​គេ​ជូន​ដំណឹង​អំពី​ចលនា​របស់​ក្បួន​រថយន្ត​នេះ​ជា​មុន ប៉ុន្តែ​នៅតែបើក​ការ​បាញ់​ប្រហារ។

ក្រោយការវាយប្រហារអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកឧត្តមសេនីយ៍ទោ Zaw Min Tun បានទទួលស្គាល់ថា កងទ័ពរបបនេះបានបាញ់ទៅលើក្បួនរថយន្តកាកបាទក្រហមចិនដែលផ្តល់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីនៅក្នុងរដ្ឋ Shan កាលពីថ្ងៃអង្គារពិតមែន ប៉ុន្តែបានទទូចថាមានតែការបាញ់ព្រមានចំនួនបីប៉ុណ្ណោះលើរថយន្តដឹកជំនួយទាំងនោះ។ លោក​ថា ក្បួន​រថយន្ត​នេះមិន​បាន​រាយការណ៍​ទៅ​អាជ្ញាធរ ឬ​ស្ថានទូត​ចិន​ជាមុន​ទេ។

នេះមិនមែនជាការវាយប្រហារលើកទីមួយនោះទេ ព្រោះទើបប្រកាសកាន់ទុក្ខចំពោះអ្នកស្លាប់ដោយការរញ្ជួយដីបានមួយថ្ងៃប៉ុណ្ណោះ លោក មីន អ៊ុងឡាំង ​ស្រាប់តែបញ្ជាឲ្យកងទ័ពមីយ៉ាន់ម៉ា បើកការវាយប្រហារអាកាសនៅក្រុង Salin នៃតំបន់ Magway និងក្រុង Singu នៃតំបន់ Mandalay បណ្តាលឲ្យជនស៊ីវិលជាង៤០នាក់ស្លាប់ រួមមានទាំងកុមារផងដែរ។ លើសពីនេះក៏មានការវាយប្រហារលើភូមិចំនួន២នៅក្រុង Nawnghkio ភាគខាងជើងរដ្ឋ Shan បណ្តាលឲ្យជនស៊ីវិល៥នាក់រងរបួស និងខ្ទេចអស់ផ្ទះ២ខ្នងផងដែរ។

សូមបញ្ជាក់ថាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះយ៉ាងធ្ងន់ធ្ងរ ខណៈចំនួនអ្នកស្លាប់បានកើនដល់ជិត៤០០០នាក់គិតត្រឹមថ្ងៃទី០២មេសានេះ។ ក្រុមជួយសង្គ្រោះដែលត្រូវបានបញ្ជូនមកពីប្រទេសផ្សេងៗកំពុងមមាញឹកបន្តជួយជនរងគ្រោះចេញពីគំនរបាក់បែក ទោះបីជាសង្ឃឹមរស់កាន់តែតិចទៅៗក៏ដោយ៕

(រូបភាព៖​ បណ្ដាញសង្គម)
(រូបភាព៖​ AP)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម