ព័ត៌មានអន្ដរជាតិ
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង នៅកម្ពុជានាថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥នេះ រថយន្តផ្លូវការរបស់ប្រធានាធិបតីចិនរូបនេះ ត្រូវគេកត់សម្គាល់ឃើញថាជា Limousine Hongqi N701 ប្រភេទកម្រ និងមានពាសដែកការពារដ៏រឹងមាំជាទីបំផុត។

ទិដ្ឋភាពដ៏កម្រនៃរថយន្ត Limousine ប្រធានាធិបតីចិន
Hongqi N701 ដែលផលិតដោយក្រុមហ៊ុនរថយន្តប្រណីតរបស់ចិន Hongqi ត្រូវបានប្រើប្រាស់ផ្តាច់មុខដោយមេដឹកនាំកំពូលរបស់ប្រទេស ហើយមិនមានសម្រាប់ការទិញលក់ជាសាធារណៈនោះទេ។ លោក ស៊ី បានយករថយន្តប្រណីតនេះទៅជិះនៅក្រៅប្រទេសបានតែប៉ុន្មានដងប៉ុណ្ណោះ។ មុនរថយន្តនេះបង្ហាញវត្តមាននៅកម្ពុជា លោក ស៊ី ក៏ធ្លាប់យកវាទៅជិះនៅប្រទេសមួយចំនួនផងដែរដូចជា ម៉ាឡេស៊ី ហុងកុង និងសហរដ្ឋអាមេរិក។
មុខងារសុវត្ថិភាពកម្រិតខ្ពស់
ខណៈពេលដែលលក្ខណៈបច្ចេកទេសផ្លូវការនៅតែមិនត្រូវបានបញ្ចេញ របាយការណ៍មួយចំនួនបានបង្ហាញថា N701 ត្រូវបានបំពាក់ដោយពាសដែកកម្រិតយោធា កញ្ចក់ការពារគ្រាប់កាំភ្លើង និងសំបកកង់ការពារការមុតឬធ្លាយ។ វាក៏ត្រូវបានគេជឿថា មានកាប៊ីន airtight ជាមួយនឹងប្រព័ន្ធចម្រោះខ្យល់ថ្នាក់ខ្ពស់ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងគីមីផងដែរ។
និមិត្តសញ្ញានៃកិត្យានុភាពជាតិ
ការប្រើប្រាស់ Hongqi N701 ក្នុងអំឡុងពេលទស្សនកិច្ចអន្តរជាតិ បានគូសបញ្ជាក់ពីការសង្កត់ធ្ងន់របស់ប្រទេសចិនលើការបង្ហាញពីសមត្ថភាពផ្នែកវិស្វកម្មក្នុងស្រុករបស់ខ្លួន។ តាមរយៈការបង្ហាញវត្តមានយានជំនិះនេះទៅក្រៅប្រទេស ចិនបានតម្រឹមខ្លួនឯងជាមួយនឹងមហាអំណាចផ្សេងទៀតលើពិភពលោកដែលផលិតយានជំនិះរដ្ឋដ៏រឹងមាំសម្រាប់មេដឹកនាំរបស់ពួកគេ៕

ដោយ៖ ឈាង
ចុចអាន៖ លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់