ព័ត៌មានអន្ដរជាតិ
ជំនួយការលោក ពូទីន៖ រុស្ស៊ីនិងចិន នៅថ្ងៃពុធនេះ នឹងចុះកិច្ចព្រមព្រៀងប្រហែល៤០
នៅថ្ងៃពុធទី២០ខែឧសភានេះ ប្រមុខដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង កំពុងដឹកនាំប្រតិភូរៀងៗខ្លួន ដើម្បីពិភាក្សាគ្នាលើបញ្ហាទ្វេភាគី និងបញ្ហាសកលលោក ដែលតាមមន្ត្រីរបស់ទីក្រុងមូស្គូ បានអះអាងថា កិច្ចព្រមព្រៀងយ៉ាងហោចណាស់៤០ នឹងត្រូវចុះហត្ថលេខា ក្រោមវត្តមានរបស់ប្រមុខរដ្ឋទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ទៅកាន់ទីក្រុងប៉េកាំងនៅពេលនេះ កើតមានជួនពេលគ្នាដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទើបបញ្ចប់ទស្សនកិច្ច និង ស្របពេលជាមួយនឹងខួបលើកទី២៥ នៃសន្ធិសញ្ញាទ្វេភាគីរុស្ស៊ី-ចិន ដែលលោក ពូទីន បរិយាយថា «ជាមូលដ្ឋានស្តីពីភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាព» និងខួបលើកទី៣០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ី សម្រាប់ការសម្របសម្រួលសម្រាប់សតវត្សរ៍ទី ២១។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Yury Ushakov ជាជំនួយការប្រធានាធិបតីរុស្ស៊ី បាននិយាយថា ប្រទេសទាំងពីរមានគម្រោងចុះហត្ថលេខាលើឯកសារប្រហែល ៤០ ដែលក្នុងនោះ ២១ នឹងត្រូវចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីទាំងពីរ។
លោក ពូទីន បានទៅដល់ទីក្រុងប៉េកាំងនៅវេលាអាធ្រាត្រនៃយប់ថ្ងៃអង្គារ ហើយ ការពិភាក្សាពេញលេញនិងផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃពុធនេះ។ យោងតាម TASS កិច្ចប្រជុំនេះនឹងក្លាយជាទំនាក់ទំនងលើកទីពីររបស់ពួកគេនៅឆ្នាំនេះ បន្ទាប់ពីជំនួបតាមរយៈវីដេអូនៅថ្ងៃទី ៤ ខែកុម្ភៈ និងកិច្ចពិភាក្សាផ្ទាល់លើកដំបូងរបស់ពួកគេនៅឆ្នាំ ២០២៦។ ទោះបីជាមានការអះអាងបែបនេះ ព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ក្រុងប៉េកាំង ទើបតែត្រូវផ្សព្វផ្សាយជាសាធារណៈនៅពេល លោក ត្រាំ ហៀបបញ្ចប់បេសកកម្មនៅទីក្រុងប៉េកាំងកាលថ្ងៃសុក្រសប្តាហ៍មុនប៉ិណ្ណោះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


