ព័ត៌មានអន្ដរជាតិ
លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី១៧ដល់១៨ខែមេសាឆ្នាំ២០២៥។

លោកបានធ្វើដំណើរតាមយន្តហោះ Boeing 747-8 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចិន Air China។ នេះជាយន្តហោះ VIP ដែលលោក ស៊ី តែងតែជិះ សម្រាប់ការធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ ដូច្នេះតើយន្តហោះនេះ មានលក្ខណៈពិសេសខ្លាំងកម្រិតណា?
ដោយសារតែវាជាយន្តហោះសម្រាប់ប្រធានាធិបតីប្រើប្រាស់ ដូច្នេះគេមិនសូវទម្លាយព័ត៌មានលម្អិតច្រើនទេ ប៉ុន្តែអ្វីដែលគេដឹងអំពីភាពអស្ចារ្យរបស់វាគឺ យន្តហោះនេះមានរយៈចម្ងាយ ១៤ ៤៣០គីឡូម៉ែត្រ បានន័យថា បើហោះចេញពីទីក្រុងប៉េកាំង យន្តហោះនេះ អាចហោះទៅដល់សឹងគ្រប់កន្លែងលើពិភពលោកទាំងមិនបាច់ឈប់។

តាមការចុះផ្សាយរបស់ Star Alliance Virtual, វាជាយន្តហោះប្រណីតដ៏កម្រ បំពាក់ដោយម៉ាស៊ីនទួរប៊ីន GEnx-2B67 ចំនួន៤ ដែលស៊ីប្រេងតិចនិងស្ងាត់ជាងម៉ូដែលមុនៗ។ វាហោះក្នុងល្បឿន១ ០៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយដ្បិតតែមានល្បឿនលឿន ប៉ុន្តែយន្តហោះនេះត្រូវបានរចនាសម្រាប់ការហោះហើរនៅរយៈកម្ពស់ខ្ពស់ដោយរលូន។
មិនត្រឹមប៉ុណ្ណឹង វាគឺជាយន្តហោះដឹកអ្នកដំណើរធំបំផុតនៅក្នុងកងយន្តហោះរបស់ប្រទេសចិន ហើយវាក៏ជាយន្តហោះពាណិជ្ជកម្មវែងជាងគេបំផុតដែរ ដោយមានប្រវែង ៧៦.៣ម៉ែត្រ។

នៅក្នុងយន្តហោះមានបន្ទប់សន្និសីទ បន្ទប់ឯកជន និងបន្ទប់ការិយាល័យសម្រាប់ការងារការទូតកម្រិតខ្ពស់ពេលកំពុងធ្វើដំណើរ។ យន្តហោះក៏បំពាក់ជាមួយប្រព័ន្ធរំខានរ៉ាដា និងបច្ចេកវិទ្យាគេចមីស៊ីលផងដែរ។
អ្វីដែលកាន់តែមិនធម្មតា យន្តហោះនេះមានភ្ជាប់ជាមួយប្រព័ន្ធទំនាក់ទំនងសុវត្ថិភាព សម្រាប់ការទាក់ទងភ្លាមៗជាមួយថ្នាក់ដឹកនាំ និងយោធាចិន ដូច្នេះបានន័យថា លោកស៊ី អាចចេញបញ្ជាអ្វីក៏បានទោះស្ថិតនៅលើយន្តហោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


