Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​សម្តែង​ការចូលរួម​អបអរសាទរ​ចំពោះ​ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្នាក់ការ​គណបក្ស និង​សមិទ្ធផល​នានា​ ដើម្បី​បម្រើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ ខណៈពេល​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ថ្មី និង​សមិទ្ធផល​នានា ​ក្នុង​គណបក្ស​ឃុំ​ថ្មី ស្ថិត​ក្នុង​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៧ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយ​ក្តី​នឹករលឹក និង​ការ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង។

ថ្លែង​នៅក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អគារ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​គណបក្ស​នៅក្នុង​ឃុំ​ថ្មី អាច​កើតឡើង​បាន​ដោយសារ​ប្រទេសជាតិ​កម្ពុជា​មាន​សុខ​សន្តិភាព​យ៉ាង​ពិត​ប្រាកដ ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ប្រជាជន​គ្រប់គ្នា​មិន​អាច​បំភ្លេច​បាន និង​មាន​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ណែនាំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​មូលដ្ឋាន​ ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​របស់​ខ្លួន កសាង​សមាជិក សមាជិកា ធនធានមនុស្ស របស់​គណបក្ស ជាពិសេស​ចលនា​យុវជន​បន្តវេន​ប្រកប​សីលធម៌ ចរិយា​ធម៌ និង​មាន​សក្តានុពល ថែមទាំង​កៀរគរ​ឲ្យ​មានការ​ចូលរួម​ពី​សប្បុរសជន​គ្រប់​ស្រទាប់​វណ្ណៈ​ផង​ដែរ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ចូលរួម​រក្សា​សុខ​សន្តិភាព​គ្រប់​មធ្យោបាយ​ឲ្យ​បាន​ស្ថិតស្ថេរ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង ជា​មន្ត្រី​ឈានមុខ​មន្ត្រី​ល្អ បន្តវេន គុណធម៌ និង​ចរិយា​ធម៌​ មិន​ត្រូវ​បំពាន​ផល​ប្រយោជន៍​អ្នកដទៃ​ ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​ឡើយ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ លោក កឹង ឃន លោក ឃ​ន តារា​សម្បត្តិ លោក ស្រេង ហួត រួមជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និង​ក្រុមការងារ បាន​រួម​គ្នា​កសាង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ថ្មី មាន​ទំហំ​ ១០​ ម៉ែត្រ​ × ១២ ម៉ែត្រ និង​សមិទ្ធផល​នានា រួមមាន សាងសង់​ខ្លោងទ្វារ របង ចាក់​ដី ចាក់សាប​បេតុង​ នៅ​ក្នុង​ទីធ្លា​បរិវេណ​ស្នាក់​ការ​គណបក្ស ត​សំយាប​រោង​សម្រាប់​ប្រជុំ​បណ្ដោយ​ប្រវែង ១៥.៦០ ​ម៉ែត្រ ទទឹង​ប្រវែង ១៥.២០ ​ម៉ែត្រ ធ្វើ​បន្ទប់​អនាម័យ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ៧ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ វិនាទី មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

កីឡា៤២ នាទីutes មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម