កីឡា
លោក Honda, កីឡាករច្រើននាក់បានផ្ញើសារយ៉ាងក្រៀមក្រំបំផុត ពីមរណភាពរបស់ ទេស សម្បត្តិ
អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Keisuke Honda និងកីឡាករបាល់ទាត់ជាច្រើននាក់បានផ្ញើសារយ៉ាងក្រៀមក្រំ ក្រោយទទួលបានដំណឹងមរណភាពរបស់ខ្សែការពារក្លិប វិសាខា និងជម្រើសជាតិកម្ពុជា កីឡាករ ទេស សម្បត្តិ។

វាជាការសោកស្តាយមែនទែន ដែលនៅថ្ងៃ ចន្ទ ទី ២១ ខែ មេសា នេះ កម្ពុជា បានបាត់បង់កីឡាករ ទេស សម្បត្តិ ដែលជាធនធានដ៏ល្អរបស់បាល់ទាត់កម្ពុជា បន្ទាប់ពីរូបគេបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចូលទឹកស្ទឹង សាក់សំពៅ ដែលមានទីតាំងស្ថិតនៅ ភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KY-4937 នៅយប់ថ្ងៃអាទិត្យ ទី ២០ ខែមេសា ប៉ុន្តែទើបប្រទះឃើញសពនៅព្រឹកមិញនេះ។
ក្រោយទទួលបានដំណឹងមរណភាពនេះ លោក Keisuke Honda និងកីឡាករបាល់ទាត់ជាច្រើនបានផ្ញើសារយ៉ាងតក់ស្លុត និងសឹងតែទទួលយកពុំបានអំពីរឿងនេះ។ ខាងក្រោមនេះ គឺជាសាររបស់លោក Honda និងកីឡាករកម្ពុជាមួយចំនួន៖
លោក Honda៖ «សម្បត្តិ អ្នកបានស្លាប់ទាំងវ័យក្មេងណាស់ ខ្ញុំសឹងតែមិនអាចជឿបានទេ»។

កីឡាករចាន់ វឌ្ឍនាកា ៖«បងមិនដឹងនិយាយយ៉ាងដូចម្ដេចទេ ហែងចង់សុីធុរ៉េនអត់ចេះបកបងបកអោយបាន តែហែងអត់ចេះហែលទឹកបងមិនដឹងជួយហែងម៉េចទេ ហែងតែងតែនិយាយគ្រប់រឿងដែលមិនហ៊ាននិយាយប្រាប់អ្នកណាមកប្រាប់បង តើវាជាការពិតទេដែលហែងទៅមិនបានមកលាបងមួយម៉ាត់ បងទទួលមិនបានទេ។ សូមអោយឯងទៅអោយបានសុខប្អូនសម្លាញ់»។

សៀង ចន្ធា ៖ «លឿនពេកហើយសម្លាញ់។ សូមឱ្យវិញ្ញាណក្ខន្ធសម្លាញ់ទៅកាន់សុគតិភព»។

សារ ទី៖ «ប្អូនទទូលយកមិនបានទេបងប្រុសហេតុអ្វីទៅបង»។

លឹម ពិសុទ្ធ៖ «លឿនពេកហើយបង។ សូមឱ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព»។

Nick Taylor៖ «សូមទៅកាន់សុគតិភពប្អូនប្រុស… ខ្ញុំកំពុងស្វែងរកពេលវេលាជួបអ្នកឆាប់ៗ។ សូមព្រះប្រទានពរដល់វិញ្ញាណក្ខន្ធរបស់អ្នក»។

អត្ថបទ៖ សេម កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន