សេដ្ឋកិច្ច
តម្លៃមាសនឹងធ្លាក់ចុះវិញ ខណៈអាមេរិកបន្ទន់ជំហរពន្ធជាមួយចិន
តម្លៃហាងឆេងមាសកំពុងស្ថិតនៅ ៣៣៤៧ ដុល្លារ ក្នុងមួយអោន ស្មើនឹង ៤០៣២ ដុល្លារ ក្នុងមួយតម្លឹងដែលជាតម្លៃទ្រឹង បន្ទាប់ពីធ្លាក់ចុះជាង ២០០ ដុល្លារ កាលពីថ្ងៃទី ២៣ ខែមេសា ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបានបង្ហាញជំហរចរចាជាមួយចិនអំពីបញ្ហាពន្ធគយ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រ ទី ២៥ ខែមេសា នេះថា៖« ពេលដែលសហរដ្ឋអាមេរិកបង្ហាញជំហអនុគ្រោះបន្ធូរបន្ថយពន្ធដល់ប្រទេសចិន តម្លៃហាងឆេងមាសមានការធ្លាក់ចុះតាំងពីថ្ងៃដែលគាត់ប្រកាស រហូតដល់ជាង ២០០ ដុល្លារ ហើយបើសិនចំណុចនេះ នៅតែប្រសើរ ក្នុងការព្រមព្រៀងផ្លូវការកំណត់ពន្ធណាមួយរវាងអាមេរិក និងចិន តម្លៃមាសនៅបន្តចុះទៀត ប៉ុន្តែឥឡូវនេះ ហាងឆេងមាសនៅទ្រឹងរង់ចាំស្ថានភាពអ្វីមួយ»។
តម្លៃមាសអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយ សម្រាប់ការជួញដូរកាលពីថ្ងៃពុធ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា លោកគ្មានគម្រោងបណ្ដេញប្រធានធនាគារកណ្ដាលសហព័ន្ធចេញពីដំណែង ខណៈបន្ទន់ជំហរដាក់ចិនដោយប្រកាសពីលទ្ធភាពទម្លាក់អត្រាពន្ធ។

អ្នកវិភាគមើលឃើញថា ការធ្លាក់ចុះនៃតម្លៃមាសនេះ កើតឡើងខណៈទំនុកចិត្តទីផ្សារហិរញ្ញវត្ថុមានភាពប្រសើរឡើង ក្រោយលោក ត្រាំ និយាយថា លោកគ្មានគម្រោងបណ្ដេញលោក Jerome Powell ចេញពីដំណែងនោះទេ បន្ទាប់ពីលោកបានរិះគន់ខ្លាំងៗលើប្រធានធនាគារកណ្ដាលអាមេរិករូបនេះ ចំពោះការមិនកាត់បន្ថយអត្រាការប្រាក់។
ទន្ទឹមនឹងនោះ លោក ត្រាំ ក៏បង្ហាញពីការបន្ទន់ជំហរក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយលោករំពឹងពីការកាត់បន្ថយអត្រាពន្ធដែលលោកដាក់ជាគំហុក ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន។

មាស ដែលគេរាប់ថាជាទ្រព្យសម្បត្តិសុវត្ថិភាពពេលមានភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងហិរញ្ញវត្ថុ បានកើនឡើងច្រើនជាង ២៦ ភាគរយ ចាប់តាំងពីដើមឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយការទិញរបស់បណ្ដាធនាគារកណ្តាលការភ័យខ្លាចសង្គ្រាមពន្ធ និងតម្រូវការវិនិយោគខ្លាំង។
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ តម្លៃមាសក្នុងស្រុកលក់ចេញ ៤០៩ ដុល្លារក្នុងមួយជី។ អាជីវករផ្សារធំថ្មីបានលើកឡើងថា ហាងឆេងមាសប្រែប្រួលឡើងចុះ ធ្វើឱ្យសកម្មភាពទិញ-លក់ស្ងប់ស្ងាត់ ទំនងប្រជាពលរដ្ឋលក់មាសអស់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


