ព័ត៌មានជាតិ
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតលើឯកទេសសិក្សាជាច្រើន
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតលើឯកទេសសិក្សាជាច្រើនមុខ មាន៥០% និង២០%។

អាហារូបករណ៍ ៥០% នឹងផ្តល់លើឯកទេស បាលី និងទស្សនវិជ្ជាពុទ្ធសាសនា។ ចំណែក ២០% ផ្តល់លើឯកទេស សំស្រ្កឹត ទស្សនវិជ្ជា អក្សរសិល្ប៍ ភាសាវិទ្យា នីតិសាស្ត្រ រដ្ឋបាលសាធារណៈ វិទ្យាសាស្ត្រអប់រំ និងឯកទេសគ្រប់គ្រងអប់រំ។ អាហារូបករណ៍នេះ ឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ចំពោះថ្ងៃសិក្សា គឺថ្ងៃសៅរ៍ និងអាទិត្យ ដែលសិក្សារយៈពេល ៣ឆ្នាំ ទៅ៥ឆ្នាំ។

លក្ខខណ្ឌនៃការជ្រើសរើស ព្រះសង្ឃ សិស្ស និស្សិត ត្រូវភ្ជាប់មកជាមួយនឹងសញ្ញាបត្រជាន់ខ្ពស់ ឬមានតម្លៃស្មើ ត្រូវនឹងឯកទេសថ្នាក់បណ្ឌិតដែលខ្លួនត្រូវសិក្សា។ ត្រូវភ្ជាប់មកជាមួយនិក្ខេបបទថតចម្លងផ្នែកខាងដើម និងគន្ថនិទ្ទេស។ បន្ថែមពីនេះ អ្នកសិក្សា ត្រូវភ្ជាប់មកជាមួយនឹងប្រធានបទស្រាវជ្រាវថ្នាក់បណ្ឌិតផងដែរ។ ហេតុនេះ ប្រសិនជា សិស្ស និស្សិត ព្រះសង្ឃ មានចំណាប់អារម្មណ៍ អាចចុះឈ្មោះចូលរៀននៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀងរាល់ម៉ោងសិក្សា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


