កីឡា
ដល់ពេលក្រុមជម្រើសជាតិ ការប្រកួតបាល់ទាត់អន្តរជាតិ៤នៅកម្ពុជាចាប់ពីខែក្រោយ
ព្រឹត្តិការណ៍បាល់ទាត់ក្នុងស្រុកគឺ លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបញ្ចប់រដូវកាល ២០២៤-២៥ នៅបំណាច់ខែឧសភា ខាងមុខនេះ ដូច្នេះចាប់ពីខែមិថុនាទៅ នឹងមានការប្រកួតមិត្តភាពអន្តរជាតិ និងពានរង្វាន់អន្តរជាតិផ្សេងៗ មុនពេលចាប់ផ្តើមរដូវកាលថ្មី។

ចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៥ នឹងមានកម្មវិធីប្រកួតបាល់ទាត់អន្តរជាតិចំនួន៤ផ្សេងគ្នាទាំងក្រុមបាល់ទាត់ជម្រើសជាតិបុរស និងនារី ក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិពីរ និងពានរង្វាន់ពីរ។ នេះបើតាមព័ត៌មានផ្លូវការដែលបានប្រកាស ប៉ុន្តែការប្រកួតអន្តរជាតិផ្សេងៗទៀតក៏អាចមានទៀតក្នុងឆ្នាំនេះនៅក្នុងប្រទេសកម្ពុជា។
ការប្រកួតមិត្តភាពអន្តរជាតិ
- ការប្រកួតមិត្តភាពអន្តរជាតិ រវាង ក្រុមបាល់ទាត់ជម្រើសជាតិបុរសកម្ពុជា ជាមួយ ក្រុមជម្រើសជាតិ តាជីគីស្ថាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
- ការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ជាមួយ ក្រុមជម្រើសជាតិនារីហ្គាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតពានរង្វាន់
- ពានរង្វាន់នារីអាស៊ី AFC Women’s Asian Cup៖ កម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជម្រុះពានរង្វាន់អាស៊ី AFC Women’s Asian Cup Australia 2026 សម្រាប់ពូល G ដែលមានក្រុមម្ចាស់នារីកម្ពុជា ហ្វីលីពីន ហុងកុង និង អារ៉ាប៊ីសាអ៊ូឌីត ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។
- ពានរង្វាន់យុវជនអាស៊ី 2026 AFC U23 Asian Cup៖ កម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជម្រុះពានរង្វាន់យុវជនអាស៊ីក្រោមអាយុ២៣ឆ្នាំ 2026 AFC U23 Asian Cup Saudi Arabia ចាប់ពីថ្ងៃទី១ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្រុមដែលត្រូវប៉ះក្រុមកម្ពុជាអាយុ២៣ឆ្នាំមិនទាន់ដឹងនៅឡើយទេ ពីការចាប់ឆ្នោតជ្រើសរើសពូលធ្វើនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ក្រៅពីព្រឹត្តិការណ៍បាល់ទាត់ក្នុងស្រុក ក្រុមបាល់ទាត់យុវជនកម្ពុជា និងក្រុមបាល់ទាត់នារីកម្ពុជាក៏មានការប្រកួតពានរង្វាន់នៅក្រៅប្រទេសជាច្រើនទៀតដែរ ដូចជា កីឡាស៊ីហ្គេម នៅប្រទេសថៃ ពានយុវជនអាស៊ានអាយុ២៣ឆ្នាំនៅឥណ្ឌូណេស៊ី ពាននារីអាស៊ានអាយុ១៩ឆ្នាំនៅវៀតណាម និងពានយុវនារីអាស៊ីអាយុ២០ឆ្នាំ នៅចិន ជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


