ព័ត៌មានជាតិ
ដីព្រៃលិចទឹកជុំវិញបឹងចំនួន ២ កន្លែង ប្រមាណជា ៤ ហិកតា ត្រូវបានឈូសឆាយទន្ទ្រានយកជាកម្មសិទ្ធិ
ដីព្រៃលិចទឹកនៅជុំវិញបឹងចំនួន ២ កន្លែងមានទំហំប្រមាណជា ៤ហិកតា ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានគេឈូសឆាយហ៊ុំពទ្ឋ័យកធ្វើជាកម្មសិទ្ធិ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូននៅជុំវិញបឹងចំនួន ២ កន្លែង គឺ បឹងក្បាលក្របី និងបឹងច្រកខ្ទែង ត្រូវបានគេឈូសឆាយហ៊ុំព័ទ្ធយកធ្វើស្រែ និងពង្រីកកាយប្រឡាយផ្លូវទឹកនៅក្នុងបឹង ខុសពីប្រឡាយប្រព័ន្ធទឹក ដែលប្រជាពលរដ្ឋបានប្រើប្រាស់ពីដើមមក និងធ្វើឲ្យប៉ះពាល់ទៅដល់ជម្រកត្រីពងកូនទៀតផង។


ដីព្រៃលិចទឹកនៅតំបន់នោះត្រូវបានគេកាយ និងលើកភ្លឺស្រែពង្រួសស្រូវមួយចំនួន ហើយខ្លះទៀតបានចាក់ដីលុបនៅ មិនទាន់បង្កបង្កើនផលនៅឡើយ ក្រោយពីមានការរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក៏បានហៅប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ដែលបានឈូសឆាយដីនោះទៅធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការទន្ទ្រានយកដីព្រៃទឹកនៅតំបន់នោះ។
ជាក់ស្ដែង នៅថ្ងៃទី១២ ខែឧសភា អាជ្ញាធរស្រុកព្រែកប្រសព្វ និងមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលក្រចេះ នាយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទចុះទៅត្រួតពិនិត្យមើលជាក់ស្តែងជាលើកទី២ នូវការឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ធ្វើជាកម្មសិទ្ធិទាំង ២ ទីតាំងនោះ។
ក្នុងកាចុះពិនិត្យជាក់ស្តែង មន្ត្រីជំនាញអះអាងថា នៅបឹងក្បាលក្របីមានការកាយស្រះចំនួន ៧ ហើយដីកំពុងអាស្រ័យផលស្រូវទំហំប្រមាណជា ២ ហិកតា។ រីឯបឹងច្រកខ្ទែងវិញ មានដីស្រែ ចាប់ពីខាងលិចប្រឡាយដងធ្នស់ រហូតដល់ទួលផ្គូវ ស្ថិតនៅជាប់នឹងមាត់បឹងច្រកខ្ទែង គឺមានស្រះសម្រាប់បូមទឹកដាក់ស្រែចំនួន ១ ប្រវែង ៥០ ម៉ែត្រ និងមានការឈូសឆាយដីមាត់បឹងធ្វើស្រែទំហំប្រហែល ២ ហិកតា ហើយមន្ត្រីជំនាញក៏បានយកនិយាមកា ចំនួន ១០ ចំណុចដើម្បីធ្វើផែនទី និងមានកាយក្រវ៉ាត់រំលោភយកដីបឹង ប្រវែងប្រហែល ១៥០ ម៉ែត្រ បន្ថែមទៀតផងដែរ។
ពាក់ព័ន្ធបញ្ហានេះ លោក ប៉ិច ងន់ស្រ៉ឺ មេឃុំជ្រោយបន្ទាយ បានឱ្យដឹងថា ដីតំបន់នោះបានចុះបញ្ជីអស់ហើយ ប៉ុន្តែមិនទាន់បានប័ណ្ណកម្មសិទ្ធិ។ ដោយឡែករឿងផ្សេងទៀត លោកសុំមិនអត្ថាធិប្បាយទេរង់ចាំក្រុមការងារថ្នាក់ខេត្តសម្រេចយ៉ាងម៉េចទើបលោកហ៊ាននិយាយ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


