ព័ត៌មានអន្ដរជាតិ
ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចទាបបំផុតត្រឹម ១,៣%
ប្រទេសថៃបានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មពិភពលោកកាត់បន្ថយការវិនិយោគឯកជន និងការនាំចេញ ចំពេលដែលការប្រើប្រាស់ក្នុងស្រុកខ្សោយរួចស្រាប់ទៅហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានឱ្យដឹងកាលពីថ្ងៃចន្ទថា ផលិតផលក្នុងស្រុកសរុប(GDP) របស់ថៃ នឹងកើនឡើងត្រឹមចន្លោះពី ១,៣-២,៣ ភាគរយ ក្នុងឆ្នាំ ២០២៥ ដោយនេះរាប់ទាំងផែនការវិធានការជំរុញសេដ្ឋកិច្ចរបស់ថៃ។
ការព្យាករចុងក្រោយនេះ ទាបជាងអត្រា ២,៣-៣,៣ ភាគរយ ក្នុងការព្យាករកាលពីលើកមុន ហើយវាប្រហាក់ប្រហែលនឹងការព្យាកររបស់ធនាគារកណ្ដាលថៃ ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។
ប្រសិនបើកំណើន GDP ឈានដល់ចំណុចពាក់កណ្តាលនៃការព្យាករ នោះវានឹងជាការធ្លាក់ចុះនៃកំណើនធំបំផុតរបស់ថៃ រាប់ចាប់តាំងពីវិបត្តិកូវីដ១៩។ ប្រធាន NESDC លោក Danucha Pichayanan បាននិយាយថា វាអាចចំណាយពេលប្រហែល ២ ឆ្នាំ ដើម្បីឱ្យសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់នៃពន្ធគយ ៣៦ ភាគរយ របស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃពាណិជ្ជកម្មសកល។

NESDC បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «កំណើនសេដ្ឋកិច្ចនៅតែមានការរាំងស្ទះដោយបំណុលគ្រួសារ និងសាជីវកម្មខ្ពស់ ហើយវាត្រូវបានគេរំពឹងថា កំណើនសេដ្ឋកិច្ចនឹងចុះខ្សោយនៅក្នុងឆមាសទី ២ នៃឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក និងផលប៉ះពាល់នៃវិធានការពាណិជ្ជកម្មបែបការពារនិយម»។
គួរគូសបញ្ជាក់ថា ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍ កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាពន្ធ ៣៥ ភាគរយ ជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏សំខាន់របស់ខ្លួន។ កាលកំណត់នឹងផុតនៅដើមខែកក្កដា ខាងមុខនេះ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


