កីឡា
គ្រូបង្វឹកក្លឹបគុនខ្មែរស៊ុបពើហ្វៃ ត្រៀមអ្វីខ្លះហោះទៅជប៉ុនជាមួយកូនសិស្សទាំង៥នាក់…
គ្រូបង្វឹកក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ ចំពោះការត្រៀមទុកសម្រាប់សិស្សគុនទាំង៥នាក់ដែលប្រកួតនៅប្រទេសជប៉ុនលើកនេះគឺសំលៀកបំពាក់ការពារត្រជាក់ ចំណែកម្ហូបអាហារអាចទិញ និងធ្វើខ្លួនឯងឲ្យពួកគេទទួលទាននៅទីនោះតែម្ដង។

រូបភាពផេកលោក Soeur Vannak
លោក ផាត សូដា បានឲ្យដឹងថា មានតែកីឡាករ គ្រឿម សុវណ្ណឃីម ម្នាក់ប៉ុណ្ណោះដែលធ្លាប់ជិះយន្តហោះ និងធ្វើដំណើរផ្លូវឆ្ងាយរាប់ម៉ោង។ ចំណែកកីឡាករថ្នាល ៤នាក់ផ្សេងទៀតនោះមិនធ្លាប់ទេ ដូច្នេះលោកបារម្ភខ្លះដែរខ្លាចសិស្សជួបការលំបាក និងភ័យខ្លាចពេលជិះយន្តហោះប៉ះពាល់ដល់សុខភាពមុនឡើងប្រកួត។
ចំពោះការត្រៀមទុកវិញ លោក ផាត សូដា គឺផ្ដោតលើសំលៀកបំពាក់សម្រាប់ពួកគេពាក់ការពារត្រជាក់ប៉ះពាល់ដល់សុខភាព។ ចំណែកចំណីអាហារវិញគ្រោងទិញ ត្រី សាច់ នៅប្រទេសជប៉ុននោះតែម្ដងដើម្បីចំអិនឲ្យពួកគេនៅពេលមិនអាចទទួលទានអាហារជប៉ុនបាន។

លោក ផាត សូដា
ក្រៅតែពីការត្រៀមលើសំលៀកបំពាក់ ឬអាហារហើយនោះ គ្រូបង្វឹកក្លឹបគុនខ្មែរស៊ុបពើហ្វៃរូបនេះថា ក្បាច់ស្នៀត កម្លាំង បានបង្ហាត់បង្រៀនដល់សិស្សគុនទាំង៥រូបនោះអស់ហើយ។ ដោយសារខាងកម្មវិធីតម្រូវឲ្យពាក់ឯកសណ្ឋានការពារច្រើនដូចជាអាវ កែងដៃ ក្បាល ជើង ដូច្នេះលោកផ្ដោតបង្ហាត់សិស្សឲ្យខំវាយយកពិន្ទុប៉ុណ្ណោះខុសពីទម្លាប់វាយកន្លងទៅកាលនៅខ្មែរ។

រូបភាពផេកលោក Soeur Vannak
បញ្ជាក់ដែរថា លោក ផាត សូដា និងសិស្សគុនថ្នាល៥រូបរបស់ខ្លួនរួមមាន រិទ្ធី គីងកុង, រិទ្ធី សុធារិន, រិទ្ធី លីហ៊ួ, រិទ្ធី បូរិន្ធ និង គ្រឿម សុវណ្ណឃីម នឹងចេញដំណើរទៅប្រទេសជប៉ុននៅថ្ងៃនេះ ដើម្បីចូលរួមការប្រកួតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ ថ្នាលគុនខ្មែរទាំង៥នាក់នេះនឹងត្រូវប៉ះម្ចាស់ក្បាច់គុនជប៉ុនទាំងអស់៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


