ព័ត៌មានជាតិ
យុវជនជាង៦០០នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពី កម្មវិធីស្ម័គ្រចិត្ដ ដើម្បីសហគមន៍ខ្ញុំ
ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កម្មវិធីស្ម័គ្រចិត្ដ ដើម្បីសហគមន៍ខ្ញុំឆ្នាំ២០២៥ ដល់យុវជនប្រមាណ៦០០នាក់ មកពី២៥រាជធានីខេត្ដ ដើម្បីឱ្យពួកគាត់មានសមត្ថភាព ក្នុងការអនុវត្តគម្រោងជួយ ដល់សាលារៀន និងសហគមន៍។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ខេត្ដសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

លោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍នេះ គឺជាសកម្មភាពសិក្សាមួយឆ្លើយតបទៅនឹងការសម្រួចអាទិភាព នៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ហើយក៏បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងស្ម័គ្រចិត្តរបស់យុវជន ក្នុងការលើកកម្ពស់ការងារស្ម័គ្រចិត្ត ដោយបានចាត់ទុកថា ជាការសិក្សាជាក់ស្តែងមួយទៀត ដែលផ្តល់ឱ្យអ្នកស្ម័គ្រចិត្តនូវបទពិសោធដ៏មានតម្លៃ និងមានភាពសម្បូរបែប ដូចជា ការកសាងនូវមូលដ្ឋាន សម្រាប់ការបង្កើតទំនាក់ទំនងក្នុងសង្គម ការពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។

លោកបានបន្ដថា វិស័យអប់រំតែងតែផ្តល់ឱកាស ដល់យុវជនបានចូលរួម និងក្លាយខ្លួនជាចំណែកមួយនៃការងារស្ម័គ្រចិត្ត ដើម្បីបំពេញបន្ថែម ដល់ទិសដៅនៃការអប់រំ ការអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ និងធ្វើឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់ រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាប្រទេសលើសកលលោក។

លោកបន្ថែមថា ក្នុងចំណោមកម្មវិធីជាច្រើនរបស់អនុវិស័យការអភិវឌ្ឍយុវជន ការងារស្ម័គ្រចិត្តត្រូវបានក្លាយជាកម្មវិធីមួយនៅក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ តាមរយៈការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា ការលើកកម្ពស់សីលធម៌ និងចរិយាធម៌របស់សិស្សានុសិស្ស។ ក្រៅពីមុខវិជ្ជាសិក្សាគោលក្នុងថ្នាក់រៀន យុវជនត្រូវតែចេះជំនាញសតវត្សទី២១ ដែលអាចជួយឱ្យពួកគាត់មានសមត្ថភាព និងចរិយាសម្បត្តិល្អ ដើម្បីសម្របខ្លួនរស់នៅ និងប្រកបការងារសុខដុមរមនាក្នុងសង្គម។
ក្នុងឱកាសនោះដែរ លោក ឌី រ៉ាដូ អភិបាលរងខេត្ដសៀមរាប បានលើកឡើងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរិះរកគ្រប់វិធីសាស្ត្រ គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីកសាងនូវលក្ខខណ្ឌចាំបាច់នានា ជំរុញឱ្យវិស័យ អប់រំ យុវជន និងកីឡា តម្រង់ឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យ ព្រមទាំងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៥-២០៣០។

លោកបន្ថែមថា ការរៀបចំកម្មវិធីនេះ បានជ្រើសរើសយុវជនស្ម័គ្រចិត្ត ពីតាមសាលារៀនទូទាំងខេត្តសៀមរាប ដែលគាំទ្រដោយរដ្ឋបាលខេត្តសៀមរាប ហើយបានអនុវត្ដចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំបច្ចុប្បន្ននេះ ដោយនៅក្នុងឆ្នាំ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាល និងត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ស្តីពីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ នៅតាមវិទ្យាល័យជាច្រើន ក្នុងនោះ បានជ្រើសរើសបានយុវជនស្ម័គ្រចិត្តចំនួន៧ក្រុម ស្មើ៣៥នាក់ ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិផងដែរ។
សូមបញ្ជាក់ផងដែរថា កម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឬហៅថា សសខ ត្រូវបានបង្កើតឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះមានរយៈពេល០៧ឆ្នាំ ហើយកម្មវិធីស.ស.ខ បានបណ្តុះបណ្តាលយុវជននូវជំនាញរៀបចំគម្រោង ជំនាញភាពជាអ្នកដឹកនាំក្រុម និងបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យយុវជនមានសមត្ថភាពក្នុងការអនុវត្តគម្រោងជួយដល់សាលារៀន និងសហគមន៍ លើវិស័យធំៗ ចំនួន៨ គឺ អប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងឧស្សាហកម្ម៤.០។
ដោយ៖ គឿនវេត



-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៧ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម២ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច