សុខភាព
តើត្រូវធ្វើបែបណា បើអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ពេលកំពុងមានផ្ទៃពោះ?
ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺថ្លើមដែលបណ្តាលមកពីវីរុស។ មនុស្សភាគច្រើនដែលកើត ជំងឺរលាកថ្លើមប្រភេទ B គឺ វីរុសនោះស្ថិតនៅក្នុងខ្លួនអ្នកជំងឺ ដែលបណ្តាលឱ្យមនុស្សនោះឈឺអស់មួយជីវិត។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ជំងឺរលាកថ្លើមប្រភេទ B អាចបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តិចម្តងៗ បូករួមទាំងការខូចថ្លើម ខ្សោយថ្លើម និងធ្វើឱ្យកើតមហារីកថ្លើម។ មនុស្សភាគច្រើនដែលមានជំងឺរលាកថ្លើមប្រភេទ B មិនមានចេញរោគសញ្ញាទេ ហើយក៏អាចមិនដឹងខ្លួនថា គាត់កើតជំងឺនេះដែរ តែពួកគេនៅតែអាចចម្លងទៅអ្នកដ៏ទៃបាន។
មនុស្សដែលមានផ្ទៃពោះ គួរតែធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ B ព្រោះក្នុងករណី ដែលតេស្តជំងឺរលាកថ្លើមប្រភេទ B ចេញវិជ្ជមាន គេត្រូវការពារទារកនោះតាំងពីពេលកើត។ ចំពោះទារកដែលទទួលបានការការពារ នៅពេលកើតភ្លាម កម្រកើត ជំងឺរលាកថ្លើមប្រភេទ Bណាស់។ ផ្ទុយទៅវិញ នៅពេលទារកឆ្លងមេរោគរលាកថ្លើម B ពួកគេទំនងវិវត្តទៅជាមេរោគនោះពេញមួយជីវិត។

តើត្រូវធ្វើបែបណា បើអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ហើយមានផ្ទៃពោះនោះ?
អ្នកត្រូវពិភាក្សាបញ្ហានោះជាមួយនឹងគ្រូពេទ្យ ពីរបៀបគ្រប់គ្រងជំងឺរលាកថ្លើមប្រភេទ B របស់អ្នក ពីព្រោះគ្រូពេទ្យមានរបៀបព្យាបាល ដែលអាចកាត់បន្ថយហានិភ័យ ពីការចម្លងមេរោគរលាកថ្លើមប្រភេទ B ទៅកាន់ទារកនៅក្នុងផ្ទៃ។
តើអ្នកអាចការពារទារកក្នុងផ្ទៃ មិនឱ្យឆ្លងជំងឺនេះដោយរបៀបណា?
បើអ្នកមិនដឹងថា តើក្នុងខ្លួនអ្នកមានមេរោគរលាកថ្លើមប្រភេទ B ឬទេនោះ ត្រូវស្នើសុំគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាមរកមេរោគរលាកថ្លើមប្រភេទ B។ ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B អវិជ្ជមាននោះ អ្នកអាចសាកសួរគ្រូពេទ្យអំពីថ្នាំបង្ការ ជំងឺរលាកថ្លើមប្រភេទ B។

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B វិជ្ជមាននោះ គ្រូពេទ្យត្រូវព្យាបាល និងតាមដានសុខភាពកូនរបស់អ្នក។ ចំពោះកូនរបស់អ្នកនឹងទទួលបាននូវការចាក់វ៉ាក់សាំង ដូសដំបូង និងចាក់ថ្នាំ អេមីនូក្លូប៊ុយលីន (HBIG) ប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ក្រោយពេលកើត។ លើសពីនេះ កូនរបស់អ្នកត្រូវបន្តចាក់ថ្នាំបង្ការជាបន្តបន្ទាប់ តាមគោលការណ៍ថ្នាក់ជាតិ និងឱ្យគ្រប់ចំនួនកំណត់។
បន្ទាប់មក ក្រោយកូនអ្នកទទួលបានថ្នាំបង្ការជំងឺនោះគ្រប់ចំនួនកំណត់ហើយ គ្រូពេទ្យនឹងបូមឈាមរបស់កូនអ្នក យកទៅពិនិត្យ ដើម្បីជាការបញ្ជាក់ថា កូនរបស់អ្នកមានដុះអង់ទីករ និងមិនឆ្លងមេរោគរលាកថ្លើមប្រភេទ B។ បើទោះបីជាអ្នកកើត ជំងឺរលាកថ្លើមប្រភេទ B ក៏ដោយ ក៏វាមិនមានការចម្លងក្នុងការបំបៅដោះកូនដែរ។ ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន ថ្លើម និងឫសដូងបាត ដើម្បីស្វែងរក ពិនិត្យ និងការព្យាបាលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


