ព័ត៌មានអន្ដរជាតិ
Netanyahu ចោទ ៣ប្រទេស ថា កាន់ជើងក្រុមហាម៉ាស
ក្រោយអង់គ្លេស បារាំងនិងកាណាដា ចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងហ្ស៊េរុយសាឡិម នៅតំបន់ហ្គាហ្សានោះ ស្រាប់តែពេលនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បញ្ចេញប្រតិកម្មខ្លាំងៗ ដោយស្តីបន្ទោសចំមុខមេដឹកនាំប្រទេសទាំងបីថា កាន់ជើងក្រុមហាម៉ាស។

កាលពីថ្ងៃអង្គារទៅ២០ខែឧសភាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer, ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីកាណាដា Mark Carney បានចេញមុខថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលថា ជាទង្វើហួសហេតុ ហើយទាមទារឲ្យបញ្ចប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធានិងការរឹតបន្តឹងលើជំនួយនៅតំបន់ហ្គាហ្សា។
មេដឹកនាំទាំងបីបានសង្កត់ធ្ងន់ថា ជំនួយមានកម្រិតដែលអនុញ្ញាតឲ្យចូលទៅក្នុងហ្គាហ្សាគឺមិនគ្រប់គ្រាន់ទេ ចំពេលមានការព្រមានអំពីគ្រោះទុរ្ភិក្សដែលជិតមកដល់។ លើសពីនេះ អ្នកទាំងបីក៏គំរាមចាត់វិធានការខ្លាំងផងដែរ បើមិនបញ្ឈប់ការវាយលុកនិងទប់ស្កាត់ជំនួយ។

ការអះអាងបែបនេះ ធ្វើឲ្យលោក Netanyahu ក្តៅស្លឹកត្រចៀក ដោយចោទ Starmer, Macron និង Carney ថា ពួកគេប្រហែលជាចង់ឲ្យក្រុមហាម៉ាស កាន់អំណាចហើយ ព្រមទាំងនិយាយថា ពួកគេកំពុងកាន់ជើងពួកឃាតករ អ្នកចាប់ជំរិតនិងជនរំលោភសេពសន្ថវៈ។
តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គម X និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រទី២៣ខែឧសភាឆ្នាំ២០២៥ «មេដឹកនាំទាំងបីចង់ឲ្យអ៊ីស្រាអែលចុះចាញ់ ហើយទទួលស្គាល់ថាកងទ័ពនៃពួកឃាតករហាម៉ាស នឹងអាចនៅរស់រានមានជីវិត។ ក្រុមហាម៉ាសចង់កម្ទេចអ៊ីស្រាអែលនិងបំផ្លាញប្រជាជនជ្វីហ្វ។ ខ្ញុំមិនអាចយល់ថាតើការពិតដ៏សាមញ្ញនេះគេចពីថ្នាក់ដឹកនាំប្រទេសបារាំង អង់គ្លេស កាណាដា និងអ្នកដទៃយ៉ាងណានោះទេ។ ខ្ញុំសូមប្រាប់លោក Macron, Carney និង Starmer ថា នៅពេលឃាតករសម្លាប់រង្គាល អ្នករំលោភសម្លាប់ទារក និងអ្នកចាប់ជំរិត អរគុណអ្នក នោះអ្នកនៅខាងអយុត្តិធម៌ហើយ។ អ្នកនៅខាងខុសទាំងមនុស្សជាតិនិងប្រវត្តិសាស្រ្ត»។

សូមជម្រាបថា ប្រតិកម្មរបស់លោក Netanyahu កើតឡើងស្របពេល រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន Majed Abu Ramadan ចេញរបាយការណ៍ថា កុមារនិងមនុស្សចាស់ចំនួន២៩នាក់ ត្រូវបាត់បង់ជីវិត ដោយសារភាពអត់ឃ្លាននៅក្នុងតំបន់ហ្គាហ្សា។
ទន្ទឹមនោះ អង្គការសហប្រជាជាតិនិងអង្គការជំនួយនានា រួមទាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ផងដែរនោះ បានព្រមានថា ទោះមានរថយន្តដឹកជំនួយមួយចំនួន បានចូលដល់តំបន់ហ្គាហ្សាក៏ដោយ ប៉ុន្តែវានៅខ្វះខាតច្រើនណាស់ ទាល់តែមានរថយន្តដឹកជំនួយ៥០០គ្រឿងក្នុងមួយថ្ងៃឯណោះ ទើបអាចបង្ការគ្រោះទុរ្ភិក្សនៅទីនោះបាន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណេតាន់យ៉ាហ៊ូ៖ ការគំរាមរបស់អង់គ្លេស-បារាំង-កាណាដា ដូចជាការឲ្យកាដូដ៏ធំដល់ក្រុមហាម៉ាស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


