Connect with us

ព័ត៌មានជាតិ

តើទស្សនៈ«អ្នកកំពូលប្រយុទ្ធ មិនដែលចេះខឹង» មានន័យដូចម្ដេច?

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ចែក​រំលែក​ទស្សនៈរបស់​អ្នក​ប្រាជ្ញចិន ឡៅ ជឺ ដែលនិយាយថា «អ្នកកំពូលប្រយុទ្ធ មិនដែលចេះខឹង» លើ​ហ្វេសបុកផ្ទាល់​ខ្លួន​របស់​សម្ដេចនៅព្រឹកថ្ងៃទី១០ ខែមិថុនានេះជាមួយ​នឹង​សំណេរបន្ថែមថា «រក្សាភាព​ស្ងៀម​ស្ងាត់។ ផ្ដោត​ជានិច្ច​លើ​គោលដៅធំ។ ពេលមានឱកាស​ កុំរារែកក្នុងការវាយលុក»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហោះរបស់សម្ដេចដូចនេះត្រូវបានគេជឿថាអាចជាប់ពាក់ព័ន្ធ​នឹងការយល់ឃើញរបស់សម្ដេច​លើ​បញ្ហាព្រំដែនជាមួយថៃ​ដែលកំពុងកើន​ឡើង​កម្ដៅ​នៅប៉ុន្មានសប្ដាហ៍មកនេះផងដែរ។

អ្នក​ជំនាញទស្សនៈវិជ្ជាលោកបណ្ឌិត ឈត ប៊ុនថង យល់ថាការ​បង្ហោះរបស់ថ្នាក់ដឹកនាំប្រទេសមួយពិតជាមានបំណងអ្វីមួយ​បង្កប់​ទាក់ទងនឹងបច្ចុប្បន្នភាពដែល​លោកចង់ឱ្យប្រជាពលរដ្ឋ​ពិចារណា​ដើម្បីកុំឱ្យ​ពលរដ្ឋ​ជ្រួល​ច្របល់​តាម​ខ្សែញាក់របស់ភាគីម្ខាងទៀត។

លោកថា៖ «អ្នកនយោបាយ​មិន​មែន​មាន​ពេល​ទំនេរមក​និយាយ​លេងទេ! បើ​សិន​ជា​គាត់​លើក​ប្រាកដណាស់ថាពិតជាទាក់ទងជាមួយ​បច្ចុប្បន្នភាព​ហើយ​បច្ចុប្បន្នភាព​ឥឡូវនេះកម្ពុជា​កំពុងប្រឈមនឹង​ថៃ​រឿង​បញ្ហាព្រំដែន។ ហើយ​ទស្សនវិជ្ជា ឡៅ ជឺ ដែល​លោក​លើកតិចឬច្រើន លោកឱ្យពិចារណា​ភ្ជាប់​ជាមួយ​នឹងទំនាស់ព្រំដែនកម្ពុជា​និង​ថៃ​នេះ​ហើយ​»។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា​តាមរយៈការ​បង្ហោះសុភាសិតនេះក៏បង្ហាញថានាយករដ្ឋមន្ត្រីកម្ពុជា​ក៏កំពុង​អនុវត្តន៍ការងារ​តាម​សុភាសិតមួយនេះផងដែរ។

សុភាសិតលោក ឡៅ ជឺ «កំពូលអ្នកប្រយុទ្ធ មិនដែលចេះខឹង» មានអត្ថន័យថា ការរក្សាចិត្តស្ងប់ និងផ្តោតអារម្មណ៍គឺមានប្រយោជន៍ក្នុងការប្រយុទ្ធ ដែលអនុញ្ញាតឱ្យមានការសម្រេចចិត្ត និងយុទ្ធសាស្ត្រកាន់តែប្រសើរឡើង។ វិធីសាស្រ្តនេះសង្កត់ធ្ងន់ទៅលើការគ្រប់គ្រង និងការស្ងប់ស្ងាត់លើប្រតិកម្មរំជើបរំជួល។ កំហឹងអាចធ្វើឲ្យមានការវិនិច្ឆ័យ និងនាំទៅរកការសម្រេចចិត្តមិនល្អ ខណៈពេលដែលចិត្តស្ងប់អនុញ្ញាតឱ្យមានយុទ្ធសាស្ត្រ និងការគ្រប់គ្រងកាន់តែប្រសើរ។

លោកបណ្ឌិត ឈត ប៊ុនថង ឱ្យដឹង​ថា៖ «មិនមែនថា​មនុស្ស​មិនចេះខឹងទេ! តែ​ការ​ខឹង​នោះ​ត្រូវចេះគ្រប់គ្រង ​រក​វិធីយ៉ាងណាដើម្បីប្រឈម​នឹង​ដោះស្រាយ មិន​មែន​ជា​ការ​ច្រលោត និង​ឆេវឆាវនោះទេ»។

កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ពេលដែលកង​ទ័ពកម្ពុជា​-ថៃ សម្រេចកែសម្រួលកងទ័ពនៅព្រំដែនដែលមានជម្លោះប្រតិកម្មជាច្រើនក្នុងប្រទេសបាន​ផ្ដោតលើ​រដ្ឋាភិបាលកម្ពុជា​ជាខ្លាំង រហូត​ដល់​នាយករដ្ឋមន្ត្រីបាន​បញ្ជាក់​នាថ្ងៃបន្ទាប់ថាគ្មានការដកទ័ពកម្ពុជាពីតំបន់ជម្លោះ ហើយការពង្រាយកម្លាំងកែសម្រួលគឺ​ក្នុងដីខ្លួនឯង និង​ត្រៀមខ្លួនការពារបូរណភាពទឹកដី។

ស្ថានភាពព្រំដែនកម្ពុជា-ថៃបាន​កើន​ឡើង​កម្ដៅចាប់ពី​ថៃ​បាន​ឆ្មក់​ចូលមក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់នៅ​ព្រំដែន​មុំ​បី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ ធ្លាប់​និយាយ​នៅ​ក្នុងវេទិកាជួបពលរដ្ឋ​ខ្មែររស់នៅប្រទេសជប៉ុនកាលពី​ថ្ងៃទី​៣១ ខែឧសភា ថាក្នុង​នាម​ជានាយករដ្ឋមន្ត្រី សម្ដេច​ពាក់មួក​២ ដែលមួកមួយ​គឺ​ជា​មួកនាយករដ្ឋមន្ត្រី ដែលត្រូវគិតគូរ​ពីប្រយោជន៍ប្រជាជន និងសេដ្ឋកិច្ច ការពារ​កុំ​ឱ្យ​មាន​ការ​បាត់បង់ជីវិតពលរដ្ឋ​និង​ទាហាន និង​មួកមួយ​ទៀតគឺមួកមេទ័ព ដែលសម្ដេច​ថាបើក្នុង​ស្ថានភាពដែលសម្ដេចប្រើមួកមេទ័ពហើយ គឺនិយាយតែពីការធ្វើសង្គ្រាមឱ្យឈ្នះមួយប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ៥ នាទីutes មុន

មនុស្សប្រុស-ស្រីណា កើតក្នុងចន្លោះខែទាំង៤ ច្រើនមានជីវិតល្អប្រសើរពេលចាស់​ទៅ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

UN៖ មីយ៉ាន់ម៉ាស្ថិតលើផ្លូវទៅរក​ការបំផ្លាញខ្លួនឯង ប្រសិនបើអំពើហិង្សាមិនបញ្ចប់

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តីឆ្នើមកម្ពុជា ៤រូប ត្រូវបានតែងតាំងឱ្យរៀបចំឯកសារប្តឹងទៅ ICJ ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ

កីឡា២៥ នាទីutes មុន

ម៉ឺន មេឃា ទៅ Knock Out លើកដំបូង ជួបម្ចាស់ផ្ទះជប៉ុន មានប្រវត្តិ ៥ ឆ្នាំចុងក្រោយចាញ់ ២ដង

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ប្រធានចារកម្ម​អ៊ុយក្រែន៖ មីស៊ីល​កូរ៉េ​ខាង​ជើង​បាញ់​គោលដៅ​ច្បាស់​ជាង​មុន ព្រោះ​មាន​រុស្ស៊ី​ជួយ

សន្តិសុខសង្គម១៨ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម

Sokha Hotels

ព័ត៌មានពេញនិយម