Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​បន្ត​វា​យប្រហារ​យ៉ាង​ខ្លាំង​លើ​ក្រុង Kharkiv សម្លាប់​មនុស្ស​២​នាក់ របួស​៥៤​នាក់

បានផុស

នៅ

ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្សី​នៅ​​ថ្ងៃពុធ​ទី​១១​ខែ​មិថុនា​នេះ​ បានបណ្តាលឲ្យមនុស្សយ៉ាងតិច​២នាក់ស្លាប់ និង​៥៤នាក់រងរបួស ក្នុងនោះមានកុមារ ៥​នាក់​នៅទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន។

អគារ​​ដែល​រង​ការ​វាយ​ប្រហារ​​​​នៅថ្ងៃ​ទី​១១​មិថុនា​២០២៥ (រូបថត៖ ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអាជ្ញាធរក្នុងតំបន់ ការវាយប្រហារមានរយៈពេលប្រហែល​៩​នាទី ដោយ​​យន្តហោះគ្មានមនុស្សបើកចំនួន​១៧​គ្រឿង បានវាយប្រហារតំបន់លំនៅដ្ឋានក្នុងសង្កាត់ចំនួន​២។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បានពណ៌នាការបំផ្លិចបំផ្លាញថាជា «ការវាយ​ប្រហារ​ដោយផ្ទាល់លើអគារ​កម្ពស់​ច្រើន​ជាន់ ផ្ទះឯកជន សួនកុមារ សហគ្រាស និងការដឹកជញ្ជូនសាធារណៈ»។

ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់ បានជួយ​​ជន​រង​គ្រោះ​ពីសំណង់ដែលខូចខាត និងបានប្រយុទ្ធនឹងអណ្តាតភ្លើងដ៏សន្ធោរសន្ធៅ​ពេញមួយយប់។ មនុស្ស​៩​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​​ឯ​មន្ទីរពេទ្យ​ ​ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់ និង​ក្មេង​ប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់។

កាលពីដើមសប្តាហ៍នេះ ទីក្រុង Kharkiv បានរង​ការវាយប្រហារតាមអាកាសដ៏​ខ្លាំង​ក្លា​បំផុ​ត​ជា​ច្រើន​លើក​ពី​​រុស្ស៊ី គិត​ចាប់តាំង​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​​ខែកុម្ភៈ​ឆ្នាំ​២០២២ ដែលបណ្តាល​ឲ្យ​មានជនស៊ីវិល​ស្លាប់ និង​ខូចខាតទ្រព្យសម្បត្តិ​​​សាធារណៈ​ជា​ច្រើន។

អ៊ុយក្រែន​អះអាង​ថា ការ​វាយ​ប្រហារ​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សងសឹក​យ៉ាង​ចាស់​ដៃ​របស់​រុស្ស៊ី ​បន្ទាប់​ពី​ប្រតិបត្តិការ«សំណាញ់​ពីងពាង»​របស់​អ៊ុយក្រែន​ដែល​បំផ្លាញ​យន្តហោះ​ចម្បាំង​​រុស្ស៊ី​អស់​ជា​ច្រើន​គ្រឿង​កាល​ពី​ថ្ងៃ​ទី​១​ខែ​មិថុនា។

កន្លង​មក ភាគីទាំងពីរបានបដិសេធ​កំណត់គោលដៅលើជនស៊ីវិលនៅក្នុងសង្រ្គាម។ យ៉ាង​ណា​មិញ ជនស៊ីវិលរាប់ពាន់នាក់នៅ​ត្រូវ​​បាន​សម្លាប់​នៅក្នុងជម្លោះ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន៕

(រូបថត៖ ទីភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​របស់​អ៊ុយក្រែន)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥១ វិនាទី មុន

​តើ​ប្រធាន JBC ទើប​​តែងតាំងថ្មីនៃ​ភាគីថៃ ​មានប្រវត្តិយ៉ាងណា​ពាក់​ព័ន្ធ​​​​កម្ពុជា?​

មាស សុខរតនៈ
ជីវិតកម្សាន្ដ៤ នាទីutes មុន

បងប្រុសតារាចម្រៀង មាស សុខសោភា លើកឡើងបែបនេះ ក្រោយឃើញលោក សោម ដូរ៉េ រំលឹកពីប្អូនខ្លួន

ព័ត៌មានជាតិ៨ នាទីutes មុន

ពេលចុះទៅព្រំដែន បណ្ឌិត ជេត ជាលី មើលឃើញពីភាពអង់អាចក្លាហានរបស់កងទ័ព និងសាមគ្គីភាពដ៏ខ្លាំងក្លារបស់ពលរដ្ឋខ្មែរ

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ ថា នគរបាលត្រៀមខ្លួនជាស្រេច រង់ចាំបទបញ្ជាថ្នាក់លើ ដើម្បីចូលរួមការពារជាតិ

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក

សន្តិសុខសង្គម២២ ម៉ោង មុន

សិស្សវិទ្យាល័យសន្ធរម៉ុក បង្ខំចិត្តដើរលើគន្លង​យានជំនិះ ខណៈផ្លូវថ្មើរជើងជាប់របងសាលាក្លាយជាចំណតរថយន្ដ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រមុខមហាផ្ទៃ ឱ្យត្រៀមជម្លៀសពលរដ្ឋដែលវិលចូលប្រទេស និងរស់នៅព្រំដែន ក្នុងករណីកម្ពុជា-ថៃផ្ទុះអាវុធ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទង្វើក្លែងឯកសណ្ឋាន និងនិយាយវាយប្រហារដល់ទឹកចិត្តកងទ័ព តើត្រូវជាប់ទោសទណ្ឌបែបណា?

Sokha Hotels

ព័ត៌មានពេញនិយម