ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន និងរុស្ស៊ីដោះដូរអ្នកស្លាប់និងអ្នកទោសសង្គ្រាមទ្រង់ទ្រាយធំ
យោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី១២ខែមិថុនានេះ នៅក្នុងការអភិវឌ្ឍដ៏សំខាន់មួយចំពេលមានជម្លោះកំពុងបន្ត អ៊ុយក្រែនបានទទួលសាកសពទាហាន ១ ២១២នាក់ពីប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរទ្រង់ទ្រាយធំមួយរវាងប្រទេសទាំងពីរ។

កិច្ចព្រមព្រៀងដោះដូរនេះ បានធ្វើឡើងក្នុងអំឡុងកិច្ចចរចាសន្តិភាពនៅប្រទេសតួកគី ដែលជាលទ្ធផលមានការអនុញ្ញាតឱ្យប្រទេសទាំងពីរធ្វើមាតុភូមិនិវត្តន៍ទាហានដែលបានស្លាប់រហូតដល់ ៦ ០០០នាក់ រួមជាមួយនឹងអ្នកទោសសង្គ្រាមដែលរងរបួសយ៉ាងធ្ងន់ធ្ងរ និងអ្នកទាហានដែលមានអាយុក្រោម ២៥ឆ្នាំ។
នៅក្នុងដោះដូរនេះ ជាថ្នូរមកវិញ រុស្ស៊ីបានទទួលសាកសពទាហាន ២៧នាក់ ខណៈទាហានអ៊ុយក្រែនមកពីតំបន់ដូចជា Donetsk, Kharkiv, Kherson និង Zaporizhzhia ស្ថិតក្នុងចំណោមសាកសពចំនួន ១ ២១២ ដែលរុស្ស៊ីបានប្រគល់មកវិញ។ ពេលនេះមន្ត្រីអ៊ុយក្រែនកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេ។

គួររម្លឹកថា កាលពីថ្ងៃចន្ទប្រទេសទាំងពីរក៏បានដោះដូរអ្នកទោសគ្នាដែរ ប៉ុន្តែមិនបានបង្ហាញពីចំនួនអ្នកទោសដែលនៅរស់នោះទេ។ ការដោះដូរនេះបានកើតឡើងក្នុងអំឡុងពេលមានភាពតានតឹងរវាងប្រទេសទាំងពីរកើនឡើងដោយរុស្ស៊ីបានអះអាងថា អ៊ុយក្រែនកំពុងពន្យារពេលការប្រមូលសាកសព ខណៈអ៊ុយក្រែនចោទរុស្ស៊ីពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។
ការដោះដូរនេះបង្ហាញពីការបាត់បង់ជីវិតដ៏ច្រើននៅក្នុងសង្រ្គាម ប៉ុន្តែក៏បង្ហាញពីពេលវេលាដ៏កម្រនៃកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


