កីឡា
ក្រោយមហាជនសរសើរសមត្ថភាពលេចធ្លោ លន បញ្ញា ឥលូវមានឈ្មោះចេញទៅប្រកួតជាថ្មីនៅ នូវែលហ្សេឡង់
អ្នកប្រដាល់ដើមកំណើតពីខេត្តព្រៃវែង លន បញ្ញា មួយប្រកួតចុងក្រោយលើទឹកដីសហរដ្ឋអាមេរិករូបគេទទួលបានការកោតសរសើរជាខ្លាំងបន្ទាប់ពីយកឈ្នះដាច់លើលកីឡាករ Jose Aouino ដែលជាម្ចាស់ផ្ទះកាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៥ នេះ។

កីឡាករ លន បញ្ញា (រូបភាពហ្វេសបុក បញ្ញា)
អ្នកតាមដានប្រដាល់ជាច្រើនបានលើកសរសើរពីសមត្ថភាពរីកចម្រើន និងការវាយលះៗល្អប្រកបដោយបច្ចេកទេសមិនចាញ់ច្រាបលើដៃគូ ឬម្ចាស់ផ្ទះនោះឡើយ។ មហាជនហាក់សម្ដែងនូវការពេញជាខ្លាំងចំពោះទម្រង់នៃការប្រកួតរបស់កូនសិស្សលោក ធន់ សុភា រូបនេះ។

បេក្ខភាពកីឡាករខ្មែរ
ឥលូវនេះ លន បញ្ញា មានឈ្មោះចេញទៅប្រកួតផ្សព្វផ្សាយគុនខ្មែរជាថ្មីទៀតហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះនៅលើទឹកដី នូវែលហ្សេឡង់។ ការចេញទៅនេះមិនត្រឹមតែ បញ្ញា នោះទេពោលមានកីឡាករគុនខ្មែរផ្សេងៗទៀតដូចជា ធន់ វណ្ណា ថៃ រ៉េត ធន់ ចាន់តាក់ និង ឡៅ ចន្ទ្រា។

បេក្ខភាពកីឡាករបរទេស
រង់ចាំមើលទាំងអស់គ្នា លន បញ្ញា និងមិត្តរួមជាតិ ៤រូបផ្សេងទៀតអាចយកឈ្នះដៃគូប្រកួតបានទេក្នុងឱកាសដ៏កម្រនៅឯប្រទេសនូវែលហ្សេឡង់នេះ។ ការប្រកួតនេះគឺធ្វើនៅម៉ោង ៦ល្ងាចនៅនូវែលហ្សេឡង់ និងត្រូវជាម៉ោង ១រសៀលនៅកម្ពុជា និងមានផ្សាយតាមទូរទស្សន៍ BTV ផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៧ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅលើម្ចាស់រថយន្តដែលចតលើ ផ្លូវថ្មើរជើងជាប់របងវិទ្យាល័យសន្ធម៉ុក